1 2 3
4 5 6 7

មកដល់ថ្មី! រថយន្ត Ford Fiesta ស៊េរីថ្មី រាងតូចច្រឡឹងស្រស់ស្អាត តម្លៃត្រឹមតែ ១៨,០០០ដុល្លារ

រថយន្ត Ford Fiesta គឺជាប្រភេទរថយន្ត mini ដែលមានរូបរាងតូចច្រឡឹង ស្រស់ស្អាតបំផុតសម្រាប់
សុភាពនារី សម័យថ្មី។ រថយន្ត Ford Fiesta ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវបានរចនាម៉ូដឡើង យ៉ាងប្លែក
ខុសពីស៊េរីមុនៗ កាន់តែទាក់ទាញ សម្រាប់អតិថិជន នៅលើពិភពលោក។

រថយន្ត Ford Fiesta ដ៏ស្រស់ស្អាតនេះ ម៉ូដែលនេះ ត្រូវតុបតែងឡើងយ៉ាងប្រណិត ដែលបានផ្លាស់
ប្តូរពណ៌រថយន្តខាងក្រៅថ្មី កូនកាត់មានពណ៌ ២ពណ៌ បញ្ជូលគ្នាយ៉ាងស្រស់សង្ហា គឺពណ៌ខ្មៅ  និង
ពណ៌ក្រហម អមជាមួយនឹងសំបកកង់ស្ពតដ៏ប្រណិតស្វិតមាំ។

ជាពិសេស រថយន្ត Ford Fiesta ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវបានបំពាក់មកជាមួយនឹងម៉ាស៊ីន ៣ អាច
បើកបរបានល្បឿន ១២៥ម៉ាយ/ម៉ោង និងមានតម្លៃ ១៨,០០០ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម


 

ប្រភព៖ camnews

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS