1 2 3
4 5 6 7

សម្រាប់នារីៗ ដែលចូលចិត្តថតរូប បង្ហោះចូល Facebook (មានវីដេអូ)

នេះគឺជាវីដេអូខ្លីមួយ បង្កប់អត្ថន័យអប់រំចំពោះមិត្តនារីៗ ដែលចូលចិត្តថតរូប បង្ហោះនៅលើបណ្តាញ
សង្គមហ្វេសប៊ុក  បង្ហាញពីសកម្មភាពផ្សេងៗ បញ្ជាក់ថា  នាងកំពុងតែស្ថិតនៅទីកន្លែងនោះ ឬកំពុង
តែធ្វើអ្វីមួយ។

2

ដូចជាករណីវីដេអូ ខាងក្រោមនេះ មាននារី   ដ៏ស្រស់ស្អាតម្នាក់  បានថតរូបគ្រប់សកម្មភាពទំាងអស់
របស់នាង    បង្ហោះលើបណ្តាញសង្គមយក្សហ្វេសប៊ុក   ដើម្បីចែករូបភាពទៅកាន់មិត្តភក្តិ  ទោះបីជា
នាង ទើបក្រោកពីគេង កំពុងដើរតាមផ្លូវ និងជួបនូវប្រព្រឹត្តការណ៍ផ្សេងៗ ជាច្រើន ទៀត នាងតែងតែ
ថត បង្ហោះលើហ្វេសប៊ុក រហូតដល់មានចោរឆក់ទូរស័ព្ទ ពេលនាងជួបគ្រោះថ្នាក់ចរាចរណ៍ និងដេក
នៅក្នុងមន្ទីរពេទ្យ នាងនៅតែបន្តសកម្មភាពថតរូប។

1

ការចែករំលែកគឺជារឿងមួយដ៏ល្អ ប៉ុន្តែ សូមលោកអ្នក ជាពិសេសមិត្តនារិៗ ដែលចូលចិត្តថតរូបនោះ
មេត្តា  គួរចេះជ្រើសរើសយកទីកន្លែងណាមួយ  ដែលមានសុវត្ថិភាពខ្ពស់  ដើម្បីជៀសវាងគ្រោះថ្នាក់
ផ្សេងៗ ដែលអាចនឹងកើតមានឡើងដូចករណីនារីនៅក្នុងវីដេអូខាងក្រោមនេះ៕

https://www.youtube.com/watch?v=xE42oecHOoA
© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS