1 2 3
4 5 6 7

ម៉ូតូ Honda ស៊េរីថ្មី ប្តូររាងថ្មី ប្លែក ធ្វើឱ្យយុវវ័យ កាន់តែឈ្លក់វង្វេង (មានវីដេអូ)

ម៉ូតូ Honda គឺជាប្រភេទម៉ូតូធំ បែបស្ពត មួយប្រភេទ ដែលកំពុងតែមានការពេញនិយម និងទទួល
បានការគាំទ្រយ៉ាងច្រើនពីសំណាក់មិត្តយុវវ័យ  នៅលើបណ្តាប្រទេសជាច្រើន លើសកលលោក
និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពីមួយស៊េរី ទៅមួយស៊េរី ម៉ូតូ Honda   តែងតែបង្ហាញខ្លួនជាមួយនឹងរូបរាងថ្មី ប្លែក និង ទាក់ទាញ
បំផុតសម្រាប់អតិថិជន។ ប៉ុន្តែ អ្វីដែលកាន់តែប្លែក ស្រស់សង្ហា និង ទាក់ទាញបំផុត សម្រាប់មិត្ត
យុវវ័យនោះ គឺវត្តមាន ម៉ូតូ Honda CBR650FA ម៉ូដែលថ្មី ឆ្នាំ២០១៤ ដែលត្រូវបានរចនាម៉ូតឡើង
កាន់តែស្រស់ស្អាត ជាមួយនឹងរូបរាងថ្មី ដ៏អស្ចារ្យ ធ្វើឱ្យយុវវ័យកាន់តែឈ្លក់វង្វេង។

ជាពិសេស ម៉ូតូ Honda CBR650FA ស៊េរីថ្មី ឆ្នាំ ២០១៤ មានសមត្ថភាពដ៏គួរឱ្យកត់សម្គាល់​ ដែល
បានបំពាក់ជាមួយនឹងកម្លាំងម៉ាស៊ីនដល់ទៅ ៦៤៩សេសេ មាន ៤ម៉ាស៊ីន មានបំពាក់ប្រព័ន្ធ ធុង
ទឹកត្រជាក់ការពារម៉ាស៊ីនមិនឱ្យក្តៅខ្លាំងពេលធ្វើដំណើរផ្លូវឆ្ងាយ មានទម្ងន់ ២១១គឺឡូក្រាម ធ្ងន់
អាចទប់លំនឹងបានល្អ មានល្បឿនសរុប ១២៣ម៉ាយ/ម៉ោង និងមានតម្លៃ ៨,៦៧៦ អឺរ៉ូ៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រភព៖ camnews

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS