1 2 3
4 5 6 7

មនុស្សចំនួន ១០,០០០ នាក់ សម្រេចចិត្តអត្តឃាត ដោយសារការរឹបអូសយកទ្រព្យសម្បត្តិ

វិបត្តិសេដ្ឋកិច្ច នៅអឺរ៉ុប និង អាមេរិកខាងជើង  បាននាំឱ្យមានមនុស្សច្រើនជាង ១០,០០០ បាន
ធ្វើអត្តឃាត បន្ថែមទៀត នេះបើយោង​​តួលេខទទួលបានពីក្រុមអ្នកស្រាវជ្រាវចក្រភពអង់គ្លេស។
ការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីចិត្តសាស្អង់គ្លេសបានបង្ហាញថា"ធ្វើអត្ត
ឃាត បានកើនឡើងគួរឱ្យកត់សម្គាល់»។ 

បង្ហាញទាំងនេះកើតឡើងដោយសារតែ មានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេស២៤ នៅក្នុង
តំបន់អឺរ៉ុប រួមទាំង អាមេរិក និងប្រទេសកាណាដា។


អត្រាអត់ការងារធ្វើ ការរឹបអូសទ្រព្យសម្បត្តិ និងបំណុល បានបង្ខំឱ្យប្រជាពលរដ្ឋជាច្រើន បាន
សម្រេចចិត្តធ្វើអត្តឃាត ដោយសារតែមានសម្ពាធផ្លូវចិត្ត និងអារម្មណ៍ ដ៏តាន់តឹង មិនមានវិធី 
ណាមួយ អាចយកមកដោះស្រាយបញ្ហា ខាងលើនេះ បាន។  

ការធ្វើអត្តឃាត បានធ្លាក់ចុះ នៅក្នុងតំបន់អឺរ៉ុប រហូតដល់ឆ្នាំ ២០០៧ ប៉ុន្តែ ក្នុងឆ្នាំ២០០៩ បាន
កើតឡើង៦,៥ភាគរយ ហើយកម្រិតនៃការធ្វើអត្តឃាតនេះ បានស្ថិតនៅថេរ រហូតឆ្នាំ២០១១។
ការធ្វើអត្តឃាតបានថយចុះ នៅក្នុងប្រទេសកាណាដា ប៉ុន្តែ វាបានកើនឡើងគួរឱ្យកត់សម្គាល់
វិញ នៅពេលដែលមានការរឹបអូសយកទ្រព្យសម្បត្តិ របស់ជាប្រជាពលរដ្ឋដែលជំពាក់បំណុល 
គ្មាន ប្រាក់សងនៅក្នុងឆ្នាំ ២០០៨ ដែលបង្កឱ្យមានចំនួនអ្នកធ្វើអត្តឃាត កើតឡើងចំនួន២៤០ 
បន្ថែមទៀត។

ចំនួនអ្នកធ្វើអត្តឃាត  ធ្លាប់បានកើនឡើងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែការ
រឹបអូសយកទ្រព្យសម្បត្តិ   បង្កដោយវិបត្តិសេដ្ឋកិច្ច  បាននាំឱ្យមានចំនួនមនុស្សស្លាប់ដល់ទៅ
៤,៧៥០នាក់។

បញ្ហាដ៏ចម្បង ដែលបណ្តាលឱ្យមានមនុស្ស  ជាច្រើនសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង  នៅក្នុង
តំបន់អឺរ៉ុប គឺបណ្តាលមកពី បញ្ហាវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យមនុស្សគ្មានការងារធ្វើ គ្មានប្រាក់ចំណូល
ប្រចាំថ្ងៃ មានតែការចំណាយ ជំពាក់បំណុលគេ គ្មានប្រាក់សង ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ
ផ្ទះសម្បែង គ្មានលំនៅឋាន ធ្វើឱ្យពួកគេមានបញ្ហាសុខភាព ផ្នែកសតិអារម្មណ៍ធ្ងន់ធរ ទើបបង្ខំ
ចិត្តធ្វើអត្តឃាត ដើម្បីដោះស្រាយបញ្ហាប្រឈមទំាងនេះ៕

ប្រភព៖ camnews

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS