1 2 3
4 5 6 7

លោក Bigguo Gao ឲ្យសត្វឃ្មុំជាង ៣២០.០០០ក្បាល ទំនៅលើខ្លួន (Video Inside)

ចិន៖ លោក Bigguo Gao ជនជាតិចិន ចង់បង្កើតកំណត់ត្រាពិភពលោក ដោយឲ្យសត្វឃ្មុំជាង ៣២០.០០០ក្បាល ទំនៅជុំវិញខ្លួន ។នេះបើតាមប្រភព័ត៌ មានបរទេសនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៤ បានប្រាប់ឲ្យដឹង។

លោក Gao Bingguo វ័យ៥៤ ឆ្នាំ រស់នៅក្នុងខេត្ត Shandong បាននិយាយថា មានសត្វឃ្មុំរាប់រយរាប់ពាន់ក្បាល ដែលមានទម្ងន់រហូតដល់ទៅ ៣៣ គីឡូក្រាម បានទំនៅជុំវិញរាងកាយ ដោយឃើញទៅដូចជារូប សំណាកអ្នកតាចិនអង្គុយកាន់ខ្សៀបារី។

បុរស ៥៤ ឆ្នាំម្នាក់នេះ តែងតែផ្លុំខ្លុយ ឲ្យសត្វឃ្មុំទំនៅលើរាងកាយ របស់គាត់ ដើម្បីទាញភាពទាក់ទាញអ្នកទស្សនា គឺត្រូវមានទំក្រោមជើង របស់គាត់ឡើងដល់លើក្បាល ហើយលោកត្រូវបានចំណាយពេល ប្រហែល ២ ម៉ោងន្លោះ ក្នុងការឲ្យសត្វឃ្មុំនៅជុំវិញរាងកាយលោក៕

https://www.youtube.com/watch?v=pRSP4zbcUWc

https://www.youtube.com/watch?v=pRSP4zbcUWc

 

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS