1 2 3
4 5 6 7

អីយ៉ា..! បារាំងផលិត​រថយន្តថ្មី ចាក់ប្រេង​តែមួយលីត្រ បើកបរ​បានជាង ៣ពាន់គីឡូម៉ែត្រ! (Video Inside)

ប៉ារីស ៖ Microjoule គឺជាឈ្មោះរថយន្តប្រភេទថ្មី ដោយត្រូវបានឆ្នៃប្រឌិតឡើង ដោយក្រុមនិស្សិតជនជាតិបារាំង ជារថយន្តដែលស៊ីប្រេងតិចបំផុត ដោយអាចបើកបរ បានចម្ងាយ ៣.២១៨គីឡូម៉ែត្រ ប្រើប្រាស់ប្រេងឥន្ទនៈ ត្រឹមតែមួយលីត្រ ប៉ុណ្ណោះ។

រថយន្តស៊ីប្រេងតិចបំផុតនេះ ត្រូវបានបង្កើតឡើង ដោយក្រុមនិស្សិតមួយក្រុម ដែលសិក្សានៅ សាកលវិទ្យាល័យ La Joliverie College នាទីក្រុង Nantes ភាគខាងលិចប្រទេសបារាំង ជាមួយនឹងទម្ងន់ត្រឹមតែ ៣៥គីឡូក្រាម ហើយអាចជិះបានតែ មនុស្សម្នាក់ប៉ុណ្ណោះ។

ស្នាដៃរបស់ក្រុមនិស្សិតបារាំងនេះ បានទទួលជ័យជំនះ ក្នុងកម្មវិធីប្រកួតប្រជែង Shell European Eco-Marathon Contest ជាយានយន្តដែលស៊ីប្រេង តិចជាងគេបំផុត នៅលើពិភពលោក ដោយបានយកឈ្នះជាង ២០០ក្រុម ដែលបានចូលរួម ប្រកួតប្រជែង នៅក្នុងកម្មវិធីនេះ៕

https://www.youtube.com/watch?v=0mJSk_fasAI

 

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS