1 2 3
4 5 6 7

បង្ហាញខ្លួនម៉ូតូ KTM ស៊េរីថ្មី មានរាងប្លែក ស្រស់សង្ហា ផ្អើលអស់យុវវ័យ

ម៉ូតូ KTM គឺជាប្រភេទម៉ូតូធំ ដ៏ស្រស់ស្អាត និងកំពុងតែពេញនិយមបំផុតសម្រាប់មិត្តយុវវ័យកម្ពុជា
ដោយសារតែម៉ូតូម៉ូដែលនេះ  ត្រូវបានរចនាម៉ូដឡើងមានរូបរាងយ៉ាងស្រស់សង្ហា  ភាពទាក់ទាញ
និងមានតម្លៃសមរម្យ។

ថ្មីៗ នេះ ក្រុមហ៊ុនផលិតម៉ូតូ KTM បង្ហាញខ្លួនម៉ូតូ ស៊េរីថ្មី ឆ្នាំ២០១៤ ដ៏ស្រស់ស្អាត KTM RC 390
ដែលមានរូបរាង  កាន់តែទាក់ទាញ  ជាងស៊េរីមុនៗ  ដោយបានបំពាក់អំពូលបំភ្លឺផ្លូវខាងមុខ មាន
ភ្នែកមូលតូចៗ ២  បំពង់ផ្សែងស៊ីមាំងនៅខាងក្រោមម៉ាស៊ីន និងសំបកកង់ស្ពត ដ៏ស្វិតមាំ។

ម៉ូតូ KTM RC 390 ស៊េរីថ្មីនេះ មានម៉ាស៊ីន ១ មានកម្លាំងម៉ាស៊ីន ៣៧៣សេសេ  អាចបើកបរបាន
ល្បឿន ១១៥ម៉ាយ/ម៉ោង មានបំពាក់ធុងទឹកត្រជាក់ការពារម៉ាស៊ីននិងមានទម្ងន់១៤៧គឺឡូក្រាម៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រភព៖ camnews

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS