1 2 3
4 5 6 7

បង្ហាញខ្លួនម៉ូតូធំដ៏ចម្លែក ស្រស់សង្ហាបំផុត មានកម្លាំងម៉ាស៊ីនត្រឹម ៥០សេសេ (មានវីដេអូ)

កាន់តែស្រស់សង្ហាជាមួយនឹងម៉ូតូ  Beta RR 50 Motard ម៉ូដែលថ្មី ឆ្នាំ២០១៤ មានរូបរាងខ្ពស់ មាំ
ដែលសាកសមបំផុត មិត្តយុវវ័យ។ ម៉ូតូដែលមានរូបរាងខ្ពស់សង្ហា  និងស្រស់ស្អាតនេះ  គឺខុសពី
ធំផ្សេងៗ ទៀត ដោយសារតែម៉ូតូ  Beta RR 50 Motard ត្រូវបំពាក់មកជាមួយនឹងកម្លាំងតូច ត្រឹម
តែ ៤៩,៧សេសេ និងមានម៉ាស៊ីន ១ តែប៉ុណ្ណោះ។

ម៉ូតូ Beta RR 50 Motard ស៊េរីថ្មី ត្រូវរចនាម៉ូដ  និងតុបតែងឡើង  យ៉ាងប្រណិតជាមួយនឹងតួខ្លួន
ទាំងមូល រួមទាំងការបិទតែមរចនាម៉ូដ  អមជាមួយនឹងសំបកកង់បែបស្ពតទំហំ ១៧ ទាំងមុខ និង
ខាងក្រោយ និងមានសមត្ថភាព អាចផ្ទុកសាំងបាន ៦,៥លីត្រ។ ម៉ូតូដ៏ស្រស់សង្ហា និងទាក់ទាញ
នេះ បង្ហាញខ្លួននៅលើទីផ្សារម៉ូតូ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រភព៖ camnews

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS