1 2 3
4 5 6 7

ព្រះមហាក្សត្រ តែងតាំងលោក សុខ ផល ជាអគ្គនាយក អន្ដោប្រវេសន៍ និង លោក ម៉ៅ ច័ន្ទតារា ជាអគ្គនាយក អត្ដ សញ្ញាណកម្ម

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ ចំនួន២រូប ដែលមានតួនាទីជាអគ្គស្នងការរងនគរបាល ជាតិ ដែលរួមមាន នាយឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទតារា និងនាយឧត្ដមសេនីយ៍ សុខ ផល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន អត្ដសញ្ញាណកម្ម និងអគ្គនាយកនៃអគ្គ នាយកដ្ឋានអន្ដោប្រវេសន៍ ។

យោងតាមព្រះរាជក្រឹត្យលេខ ០៤១៤/៤៥៦ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ដែលឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានត្រាស់បង្គាប់តែង តាំងនាយនគរបាល ថ្នាក់ឧត្ដមសេនីយ៍ចំនួន ២រូប ។ ក្នុងនោះទី១ តែងតាំងនាយឧត្ដម សេនីយ៍ ម៉ៅ ច័ន្ទតារា អត្ដលេខ ០០២៣ អគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គ នាយក នៃអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម និងទី២ តែងតាំងនាយឧត្ដមសេនីយ៍ សុខ ផល អត្ដលេខ ០០៥១ អគ្គស្នងការរងនគរ បាលជាតិ ទៅជាអគ្គនាយក នៃអគ្គនាយក ដ្ឋាន អន្ដោប្រវេសន៍ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៤ កន្លងទៅនេះ រាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា បាន ចេញអនុក្រឹត្យចំនួនពីរ ដាច់ដោយឡែកពីគ្នា ដោយបានសម្រេចបង្កើត អគ្គនាយកដ្ឋាន អន្ដោ ប្រវេសន៍ និងអគ្គនាយកដ្ឋានអត្ដ សញ្ញាណកម្មចំណុះឱ្យក្រសួងមហាផ្ទៃ ដោយផ្ទេរនាយកដ្ឋាន អន្ដោ ប្រវេសន៍ចេញ ពីអគ្គស្នងការនគរបាលជាតិ និងផ្ទេរនាយក ដ្ឋាននគរបាលស្ថិតិ និងលិខិតឆ្លងដែនចេញពី អគ្គស្នងការនគរបាលជាតិ និងផ្ទេរការងារ អត្រានុកូលដ្ឋាន ការងារសញ្ជាតិពីអគ្គ នាយកដ្ឋានរដ្ឋបាលមូល ដ្ឋាន មកចំណុះអគ្គ នាយកដ្ឋានអត្ដសញ្ញាណកម្មវិញ ៕

នាយឧត្ដមសេនីយ៍ សុខ ផល

នាយឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទតារា

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS