1 2 3
4 5 6 7

លោកផ្កាយ៣ សេង ផល្លី អត្ដលេខ ៥៥៤១៤ ត្រូវបានតែងតាំង ជាប្រធាន បណ្ឌិត្យសភា នគរបាលកម្ពុជា

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក សេង ផល្លី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជ ក្រឹត្យតែងតាំងជាប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា ជំនួសនាយឧត្ដមសេនីយ៍ ម៉ា ឈឿន ដែលត្រូវបានដាក់ឱ្យចូលនិវត្ដន៍នា ពេលកន្លងមក ។

យោងតាមព្រះរាជក្រឹត្យលេខ ០៤១៤,  ៤១៣ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ ឡាយព្រះហស្ថលេខាដោយ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី បានត្រាស់ បង្គាប់តែងតាំងមន្ដ្រីជាន់ខ្ពស់ ក្រសួងមហា ផ្ទៃ ចំនួន២រូប ។ ក្នុងនោះព្រះរាជក្រឹត្យ បានតែងតាំងនាយឧត្ដមសេនីយ៍ ម៉ា ឈឿន ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង តែងតាំងលោកឧត្ដមសេនីយ៍ឯក សេង ផល្លី អត្ដលេខ ៥៥៤១៤ ជាប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា ។

សូមបញ្ជាក់ថា កន្លងមកប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជា មាននាយឧត្ដមសេនីយ៍ ម៉ា ឈឿន ជាប្រធាន ។ ប៉ុន្ដែ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៤ នាយឧត្ដម សេនីយ៍ ម៉ា ឈឿន ត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឱ្យ ចូលនិវត្ដន៍នៅក្នុងចំណោម មន្ដ្រីនគរបាល ជាន់ខ្ពស់ ចំនួន ៧រូបផ្សេងទៀត ៕

លោកឧត្ដមសេនីយ៍ឯក សេង ផល្លី

នាយឧត្ដមសេនីយ៍ ម៉ា ឈឿន

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS