1 2 3
4 5 6 7

បុរសម្នាក់ ចង់រៀបការ ជាមួយស្រីថ្មី សម្លាប់សង្សារ ដែលជាអ្នកមាន ទ្រព្យចោល

-ជនសង្ស័យ ជាឃាតក ធ្វើពេទ្យធ្មេញ ធ្លាប់ត្រូវបានសង្សារ ឧបត្ថម្ភរៀនសូត្រ រហូត បានជោគជ័យ

កំពត ៖ ស្ដ្រីវ័យក្មេងម្នាក់ ដែលជាអ្នក រកស៊ីចងការរាប់លុយនៅផ្សារទួលទំពូងនិង ផ្សារបឹងកេងកង មានជីវភាពធូរធា ហើយ ជាកូនកំព្រានោះ ត្រូវបានបុរសជាសង្សារ ដែលគេស្គាល់ថា គឺជាពេទ្យធ្មេញមួយរូប រឹត កសម្លាប់ រួចហើយដឹកសាកសពយកទៅ ទម្លាក់ចោល នៅតំបន់តាកែនកោះស្លា ក្នុង ស្រុកឈូក ខេត្ដកំពត នៅក្នុងឱកាសថ្ងៃបុណ្យ ចូលឆ្នាំដំបូង ខណៈពួកគេនាំគ្នាទៅលេងនៅ ខេត្ដកំពត ហើយកើតមានទំនាស់នឹងគ្នា ដែល ទំនាស់នោះ ត្រូវបានគេអះអាងថា ផ្ដើមចេញ ពីសង្សារប្រុសមានបំណងបែកចិត្ដ ទៅរៀប ការជាមួយស្រីថ្មី ។

សាកសពស្ដ្រីដែលត្រូវសង្សាររឹតកសម្លាប់ ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះកែវ ស្រីមុំ អាយុ២៤ឆ្នាំ មានទីលំនៅក្នុងក្រុងភ្នំ ពេញ ហើយជាកូនកំព្រា មានមុខរបរជាអ្នក រកស៊ី ចងការរាប់លុយនៅក្នុងផ្សារទួលទំពូង និងផ្សារបឹងកេងកង ហើយក៏ជាអ្នកមានជីវ ភាពធូរធាមួយរូបផងដែរ ។ ចំណែកបុរស ជាសង្សារ ដែលគេសង្ស័យថា ជាឃាតក នោះ ត្រូវបានគេស្គាល់ឈ្មោះយុន ប៉ុនលី អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិដំរី លេង ឃុំទទុង ស្រុកដងទុង ខេត្ដកំពត ហើយ បច្ចុប្បន្នមកស្នាក់នៅភ្នំពេញ មានមុខរបរជា ពេទ្យធ្មេញ ធ្វើការនៅក្នុងមន្ទីរពេទ្យធ្មេញ មួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដកស្រង់សំដី ជនសង្ស័យ ដែលបានឆ្លើយសារភាពប្រាប់ សមត្ថកិច្ច ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ ខ្លួនក្រោយកើតហេតុពីរថ្ងៃមក នោះបានឱ្យដឹង ថា មូលហេតុដែលនាំឱ្យបុរសខាងលើនេះ សម្លាប់សង្សាររបស់ខ្លួន គឺកើតឡើងដោយ សារតែស្ដ្រីជាសង្សារខឹងសម្បារជាមួយ បុរសរូបនេះ មានបំណងបែកពីរូបគេទៅ រៀបការប្រពន្ធជាមួយនិងស្ដ្រីផ្សេង ហើយ ខណៈកំពុងជិះរថយន្ដដើរលេង ក៏កើតជា ជម្លោះសម្លាប់គ្នាតែម្ដងទៅ ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងបន្ដ ថា នៅមុនថ្ងៃចូលឆ្នាំមួយថ្ងៃ ស្ដ្រីរងគ្រោះ បានបើករថយន្ដរបស់ខ្លួន ម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Y-3477 ទៅដឹកបុរសជាសង្សារ ហើយធ្វើដំណើរ ទៅលេងខេត្ដកំពត ដោយទៅលេងស្រុក កំណើត ខាងសង្សារផងដែរ ។ លុះនៅវេលា យប់ពួក គេទាំងពីរនាក់ ក៏បាននាំគ្នាទៅដើរ លេងនៅខេត្ដកំពត ដោយមានចូលក្លឹបរាំរែក ផងដែរ ។ ព្រឹកឡើង ស្រាប់តែពួកគេទាំង ពីរនាក់ បានកើតមានជម្លោះនឹងគ្នាដោយ សារតែខាងស្រី ចេះតែជជីកសួរពីរឿងខាង ប្រុសចង់បែកចិត្ដទៅរៀបការជាមួយស្រីថ្មី ។ ការដើរលេងបណ្ដើរឈ្លោះគ្នាបណ្ដើរពីរឿង ក្បត់ចិត្ដនេះ បានបន្ដតាំងពីព្រឹករហូតដល់ ល្ងាច ដោយពួកគេចង់បើករថយន្ដត្រឡប់មក ភ្នំពេញវិញ តែពេលជិះមកតាមផ្លូវនៅក្នុង ចន្លោះម៉ោងប្រមាណ៤រសៀល ដល់កន្លែង ស្ងាត់ ពួកគេក៏ឈប់រថយន្ដហើយឈ្លោះ ប្រកែកគ្នា ស្រាប់តែខាងប្រុសបានប្រើប្រាស់ ខ្សែក្រវ៉ាត់រថយន្ដរឹតកស្ដ្រីរងគ្រោះសម្លាប់ នៅក្នុងរថយន្ដតែម្ដង ទើបរូបគេលើកសព ស្ដ្រីរងគ្រោះ ដាក់នៅក្នុងឃ្លុបរថយន្ដខាង ក្រោយ រួចហើយបើកចូលទៅតាមផ្លូវឆ្ពោះ ទៅតំបន់ត្រញំងភ្លាំង ក្នុងស្រុកឈូក លុះដល់ ភូមិស្រែលាវ ក៏បានឈប់រថយន្ដរួច ហើយ អូសសាកសពទម្លាក់ចោលនៅក្រោមស្ពាន តែម្ដងទៅ ទើបបុរសជាសង្សារ បើករថយន្ដ តែម្នាក់ឯងឆ្ពោះមកភ្នំពេញ យកមកផ្លុង ចោលនៅក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយទើបធ្វើដំណើរទៅកាន់ខេត្ដកំពតវិញ។ លុះដល់ព្រឹកថ្ងៃទី១៥ ខែមេសា ទើបមាន សេចក្ដីរាយការណ៍ប្រាប់សមត្ថកិច្ចខេត្ដកំពត ថា មានសាកសពស្ដ្រីម្នាក់ ត្រូវបានគេយកទៅ ទម្លាក់ ចោលនៅក្រោមស្ពាន នៅឃុំត្រញំង ភ្លាំង ហើយសមត្ថកិច្ចក៏ចុះទៅធ្វើការត្រួត ពិនិត្យ ដោយសាកសពមានស្លៀកខោខូវប៊យ អាវស ហើយមានស្នាមជាំនៅត្រង់ក ត្រូវបាន គេសង្ស័យថា អាចឃាតករឹតកសម្លាប់ ។ លុះនៅវេលាល្ងាច ក៏មានការភ្ញាក់ផ្អើលនៅ ភ្នំពេញថា មានរថយន្ដម៉ាកកាមរីបាឡែន មួយគ្រឿង ត្រូវបានជនមិនស្គាល់មុខយក ទៅផ្លុងចោល ហើយនៅក្នុងរថយន្ដនោះ គេ ឃើញ មានខោអាវស្ដ្រី កេះស្រាបៀរ ធុង ទឹកកក រួមទាំងសក់ ស្ដ្រីជ្រុះរាយប៉ាយនៅ កៅអីខាងមុខរថយន្ដផងដែរ ។ ក្រោយរក ឃើញយ៉ាងដូច្នេះ ទើបសមត្ថកិច្ចរាជធានី ភ្នំពេញ និងសមត្ថកិច្ចខេត្ដកំពត ធ្វើការទាក់ ទងព័ត៌មានគ្នា ទើបដឹងថា សាកសពស្ដ្រី ដែលគេសម្លាប់បោះចោល នៅក្នុងស្រុក ឈូក ខេត្ដកំពតនោះ គឺជាម្ចាស់រថយន្ដ ដែលគេផ្លុងចោលនៅក្នុងសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ។ បន្ទាប់មកសមត្ថកិច្ចបាន បើកការស្រាវជ្រាវ ស៊ើបអង្កេតទើបឈាន ទៅដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះយុន ប៉ុនលី ដែលជាសង្សារនៅថ្ងៃទី១៦ ខែមេសា តែម្ដងទៅ ដោយនៅលើដៃជនសង្ស័យមាន ស្នាមមុតដោយក្រចក ។

ប្រភពព័ត៌មានដោយឡែកមួយទៀតបាន បង្ហើបឱ្យដឹងថា រវាងបុុរសជាជនសង្ស័យនិង ស្ដ្រីរងគ្រោះជាសង្សារ គឺធ្លាប់បានស្គាល់ ស្រឡាញ់គ្នាជាយូរឆ្នាំមកហើយ តាំងពីបុរស រូបនេះ នៅរៀនពេទ្យធ្មេញ មិនទាន់ចេញធ្វើ ការមកម្ល៉េះ ។ ការស្រឡាញ់គ្នារបស់ពួកគេ ក៏ត្រូវបានគេដឹងឮច្រើនផងដែរ ដោយសារ តែពួកគេសុទ្ធតែជាក្រមុំនិងកំលោះ ហើយ កន្លងមក ស្ដ្រីរងគ្រោះដែលជាអ្នកមានជីវ ភាពធូរធា ធ្លាប់ធ្វើការផ្គត់ផ្គង់លុយកាក់ឱ្យ បុរសជាសង្សារបានរៀនសូត្រ រហូតចប់ចុង ចប់ដើម បានចេញធ្វើការមានលុយកាក់និង គេ ដោយស្ដ្រីជាសង្សារសង្ឃឹមថា ពួកគេនឹង ក្លាយទៅជាប្ដីប្រពន្ធរៀបការពេញច្បាប់ នា ពេលខាងមុខនេះ ។ ប៉ុន្ដែនៅពេលថ្មីៗនេះ បែរ ស្ដ្រីជាសង្សារ បានដឹងថា បុរសជាសង្សារ របស់ខ្លួនមានបំណងក្បត់ចិត្ដ ទៅរៀបការជា មួយស្រីថ្មី ធ្វើឱ្យកើតជាទំនាស់ឈានដល់ ការសម្លាប់បែបនេះតែម្ដងទៅ ប៉ុន្ដែជន សង្ស័យបានប្រាប់និយាយប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនសម្លាប់សង្សារ ព្រោះនាង ឧស្សាហ៍ទូរស័ព្ទរំខាន និងទៅកន្លែងធ្វើការ ងាររបស់ខ្លួន ៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS