1 2 3
4 5 6 7

៧ ថ្ងៃ​ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស ២៧៧ នាក់ នៅប្រទេសថៃ

បាងកក៖ យ៉ាងហោចណាស់ មនុស្ស ២៧៧ នាក់ បាត់ជីវិត និង ២៩២៦ នាក់ រងរបួសធ្ងន់ ស្រាល ក្នុងឱកាសពិធីបុណ្យសង្ក្រាន នៅប្រទេសថៃ។

យោងតាមកាសែត ថៃរ៉ាត់ របស់ថៃ នៅថ្ងៃ សុក្រ ទី ១៨ ខែ មេសា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា លោក វិសាន តេជះធីរ៉ាវ៉ាត់ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ស្ថិតិគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យសង្ក្រានប្រចាំឆ្នាំ ២០១៤ នេះ ក្នុងរយៈពេល ៧ថ្ងៃ ឬ ហៅថា ៧ថ្ងៃអន្តរាយ គឺចាប់ផ្តើមពីថ្ងៃទី ១១-១៧ ខែ មេសា មានកើតហេតុគ្រោះថ្នាក់ ២៧៥៤ លើកទូទាំងប្រទេស បណ្តាលឲ្យមនុស្ស ២៧៧ ស្លាប់ និង ២៩២៦ នាក់ផ្សេងទៀត រងរបួសធ្ងន់ និង ស្រាល។

លោក វិសាន បានបន្តទៀតថា សម្រាប់ខេត្តដែលមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើជាងគេ គឺខេត្ត នគរាជសីមា ភាគឦសាន ប្រទេសថៃ មានចំនួននាក់ស្លាប់ ២៩ នាក់ និង រងរបួសធ្ងន់ស្រាល ២៨៣នាក់។

ចំពោះខេត្ត ដែលគ្មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ៧ខេត្ត រួមមាន ខេត្ត អំណាចចំរើន ឆៃណាត ផេតបុរី លុបបុរី ផាំងង៉ា អាងថង និង យ៉ាឡា។ មូលហេតុចម្បង ដែលនាំឲ្យកើតគ្រោះចរាចរណ៍ បណ្តាលមកពីកត្តា បើកបរ លឿនហួសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង និង កត្តាផ្សេងៗ ជាច្រើនទៀត៕

Photo by DAP-News

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS