1 2 3
4 5 6 7

Toyota បង្ហាញខ្លួន រថយន្ត Camry ម៉ូដែលថ្មី ឆ្នាំ២០១៥ ដ៏ទំនើប សាកថ្មទូរស័ព្ធ ដោយប្រព័ន្ធ wireless (មានវីដេអូ)

1

ថ្មីៗ នេះ មានការតាំងពិព័រណ៍រថយន្តទំនើប ដ៏ធំមួយ នៅក្នុងទីក្រុងញ៉ូយ៉ក ដែលមានវត្តមាន និង
ការចូលរួមជាច្រើន នូវម៉ាករថយន្តល្បីៗ នៅលើពិភពលោក។ ក្នុងនោះអ្វី  ដែលគួរឱ្យកត់សម្គាល់
សំរាប់រថយន្តដែលមានកេរ្តិ៍ល្បីល្បាញជាយូរជាណាស់មកហើយ ទាំងនៅលើពិភពលោក និងនៅ
ព្រះរាជាណាចក្រកម្ពុជាដែលប្រជាពលរដ្ឋខ្មែរគ្រប់បានស្គាល់ និងប្រើប្រាស់នោះគឺវត្តមានរថយន្ត
Toyota Camry ម៉ូដែលថ្មី ឆ្នាំ២០១៥ ដ៏ស្រស់ស្អាត បានបង្ហាញខ្លួនជាមួយនឹងរូបរាងថ្មី ប្លែក ផ្លាស់
ប្តូរទាំងស្រុងនូវរូបរាងខាងក្រៅ រឹតតែទាក់ទាញ។

អ្វីដែលថ្មី សំរាប់រថយន្ត Toyota Camry ម៉ូដែលថ្មី ឆ្នាំ២០១៥ គឺរថយន្តនេះ បន្ថែមនូវប្រព័ន្ធបច្ចេក
វិជ្ជាដ៏ទំនើបនៅខាងក្នុង ដែលមានបំពាក់ប្រព័ន្ធសាកថ្មទូរស័ព្ទ (Smartphone) wireless និង​បន្ថែម
អេក្រង់ (Screen ) ទំហំ ៤,២អ៊ីង ដ៏ធំនៅខាងក្នុងរថយន្ត កាន់តែច្បាស់ និងងាយស្រួលជាងមុន។

ក្រៅពីនេះ  អ្វីដែលមិនបានផ្លាស់ប្តូរ  គឺរថយន្ត Toyota Camry  ម៉ូដែលថ្មី ឆ្នាំ ២០១៥  មានកម្លាំង
ម៉ាស៊ីន ដូចគ្នា ទៅនឹងរថយន្ត Toyota Camry ម៉ូដែលចាស់ ឆ្នាំ២០១៤ ដដែល៕

សូមទស្សនា វីដេអូ ខាងក្រោម

2 5 4 3 8 7 6

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS