1 2 3
4 5 6 7

រូបមន្ត ២យ៉ាង ព្យាបាលកំចាត់ស្នាមនៅលើស្បែក ដោយសារមុន ឱ្យជាសះស្បើយ ប្រែជាសភ្លឺរលោង ដូចដើម (មានវីដេអូ)

2

ស្បែកមុខមានស្នាមគឺជាបញ្ហាមួយដ៏សំខាន់បំផុត សំរាប់មនុស្សគ្រប់រូប ជាពិសេស  សំរាប់ស្រ្តីតែម្តង។ ស្បែកមុខមានស្នាម អាចធ្វើឱ្យបាត់បង់នូវ ការទាក់ទាញ ភាពស្រស់ស្អាត និង សម្រស់ ដ៏ស្រស់សោភា
ដែលកើតមានឡើងដោយសារ ស្បែកមុខមានស្នាមបន្សល់ពីមុននៅលើផ្ទៃមុខរបស់អ្នក។

ដូច្នេះថ្ងៃនេះ យើងសូមណែនាំអ្នកនូវរូបមន្តធម្មជាតិងាយៗ ២យ៉ាងអាចជួយកំចាត់ស្នាមនៅលើស្បែក ដែលបង្កឡើងដោយសារមុន បានក្នុងរយៈពេលដ៏ខ្លី និងឆាប់រហ័សបំផុត។

វិធីទី១៖ សូមយក ប្រទាលកន្ទុយក្រពើ ១មែក   បិតសំបកខាងក្រៅចេញ   រួចយកជ័ររបស់វា លាបនៅ
លើស្បែកមុខ  ឬ នៅស្បែកកន្លែងមានស្នាម ២ដង ក្នុង ១ថ្ងៃ   ទុករយៈពេល  ៣០នាទី  បន្ទាប់មកលាង សម្អាតទឹកចេញ ជាការស្រេច។

វិធីទី២៖ សូមយកទឹកឃ្មុំ   ១ស្លាបព្រាបាយ   លាយជាមួយនឹង    ទឹកក្រូចឆ្មារ    ១ស្លាបព្រាបាយ  ប្រេង
almond ១ស្លាបព្រាបាយ និង ទឹកដោះគោ ២ស្លាបព្រាបាយ  កូរចូលគ្នាឱ្យសព្ វបន្ទាប់មក  លាបវានៅ
ស្បែកមុខកន្លែងមានស្នាម ជាការស្រេច៕

ប្រភព៖ camnews

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS