1 2 3
4 5 6 7

មនុស្ស​ជិត​៣០០​នាក់ មិនទាន់​ត្រូវបាន​រកឃើញ នៅក្នុង​សាឡាងមួយលិច​នៅ​ប្រទេស​កូរ៉េ​​

M-bn-ck034_0416sk_m_20140416040304-2014-04-16

អាជ្ញាធរ​ប្រទេស​កូរ៉េ ឲ្យដឹងថា មនុស្ស​ប្រមាណ​ជា​៣០០​នាក់ នៅតែ​បាត់​ខ្លួន មិន​ទាន់​រកឃើញ បន្ទាប់​ពី​សាឡាង​ដឹក​អ្នកដំណើរ​មួយ បាន​លិច​កាលពី​ព្រលឹម​ថ្ងៃ​ពុធ នៅក្បែរ​ឆ្នរសមុទ្រ​ភាគ​និរតី​ប្រទេស​។​

​អាជ្ញាធរ បាន​ជួយ​សង្គ្រោះ​អ្នក​ដែល​ជាប់​នៅ​ខាងក្នុង​សាឡាង​។​មូលហេតុ​នៃ​មហន្តរាយ​នេះ មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​។​ភាគច្រើន​នៃ​អ្នកធ្វើដំណើរ គឺ​ជា​សិស្ស និង​គ្រូ មក​ពី​វិទ្យាល័យ​ក្បែរ​ទីក្រុង​សេ​អ៊ូ​ល​។​

​សារព័ត៌មាន​Channel News Asia រាយការណ៍​ថា មនុស្ស​២នាក់ បាន​ស្លាប់​។​អ្នកធ្វើ​ដំណើរ​នៅ​សាឡាង ដែល​លិច​នោះ មាន​ទៅ​ដល់​៤៥៩​នាក់ ក្នុងនោះ​មាន​ទាំង​សេ​វិក​សាឡាង​ផងដែរ​។ សិស្សសាលា ធ្វើដំណើរ​តាម​សាឡាង ដើម្បី​ចូលរួម​សម្រាប់​វិសមកាល​នៅលើ​កោះ​។​

​រដ្ឋាភិបាល​កូរ៉េ និយាយថា មនុស្ស​៣៦៨ ត្រូវ​បាន​ជួយ​សង្គ្រោះ​តែ​អាច​បញ្ជាក់​ថា មនុស្ស​១៦៤​នាក់ ត្រូវបាន​នាំ​ទៅ​កន្លែង​សុវត្ថិភាព​។សាឡាង បាន​លិច​ចម្ងាយ​២០​គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​កោះ​Byungpoong​៕

ប្រភព៖ VOD

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS