1 2 3
4 5 6 7

កំពូលរថយន្តប្រណិត ទាំង១០ ម៉ូដែល មានតម្លៃថ្លៃ បំផុត នៅលើពិភពលោក

រថយន្ត គឺជាមធ្យោបាយធ្វើដំណើរដ៏ប្រសើរបំផុត ក្នុងសម័យកាល ដ៏ទំនើបនាពេលបច្ចុប្បន្ន
ដែលអ្នកឱ្យធ្វើដំណើរទៅទីជិត ឆ្ងាយ បានទាន់ពេលវេលា ឆាប់រហ័ស និង ​កាន់តែមានភាព
ងាយស្រួលថែមមួយកម្រិតសំរាប់មនុស្សរស់នៅលើពិភពលោក។

សព្វថ្ងៃនេះរថយន្តមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរតែប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានមនុស្ស
ប្រើធ្វើឧបករណ៍លម្អខ្លួន ដើម្បីបង្កើននូវភាពទាក់ទាញ និងភាពស៊ីវីល័យ។ លើសពីនេះទៅ
ទៀត មនុស្សបានរចនាម៉ូដរថយន្ត ដ៏ស្រស់ស្អាតទាំងនេះ ធ្វើឧបករណ៍សំរាប់ប្រកួតប្រជែង
ល្បឿន ដែលគេស្គាល់ថាជា (រថយន្តប្រណាំង)  ធ្វើជាល្បែងកំសាន្ត  ដ៏មានគ្រោះថ្នាក់បំផុត
សំរាប់ជីវិតរបស់ពួកគេ។ អ្វីដែលសំខាន់ និងគួរឱ្យកត់សម្គាល់នោះ  គឺរថយន្តប្រណាំងទាំង
នេះ សុទ្ធតែមានតម្លៃលើសលុប សឹងតែ ១ជីវិតនេះ  មនុស្សមួយចំនួន  មិនមានសមត្ថភាព
ឬលទ្ធភាពស្គាល់។

ខាងក្រោមនេះ យើងសូមបង្ហាញលោកអ្នក នូវរថយន្តបែបស្ពត  ដែលមានតម្លៃថ្លៃបំផុតនៅ
ពិភពលោក ចាប់រាប់ពីលេខរៀងទី១០ ដល់លេខរៀងទី១។

១០/ រថយន្ត Porsche 918 Spyder 
-មានតម្លៃ៖ ៨៤៥,០០០ ដុល្លារ

៩/ រថយន្ត McLaren P1
-មានតម្លៃ៖ ១,១លាន ដុល្លារ

៨/ រថយន្ត Zenvo ST1
-មានតម្លៃ៖ ១,២លាន ដុល្លារ

៧/ រថយន្ត Maybach Landaulet
-មានតម្លៃ៖ ១,២៥លាន ដុល្លារ

៦/ រថយន្ត Ferrari La Ferrari
-មានតម្លៃ៖ ១,៣លាន ដុល្លារ

៥/ រថយន្ត Lamborghini Reventon
-មានតម្លៃ៖ ១,៦លាន ដុល្លារ

៤/ រថយន្ត Aston Martin One-77 
-មានតម្លៃ៖ ១,៨លាន ដុល្លារ

៣/ រថយន្ត Koenigsegg One:1
-មានតម្លៃ៖ ២លាន ដុល្លារ

២/ រថយន្ត Mansory Vivre: Bugatti Veyron
-មានតម្លៃ៖ ៣,៤លាន ដុល្លារ

១/ រថយន្ត Lamborghini Veneno 
-មានតម្លៃ៖ ៤លាន ដុល្លារ

 

 

ប្រភព៖ camnews

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS