1 2 3
4 5 6 7

គឹម លីហ្សា នឹកប្តី​ខ្លាំងពេក..! សម្រេច​ចិត្ត​ទម្លាយ​ជា​សាធារណៈ

ភ្នំពេញៈ ទស្សនិកជននៅចាំបានថា នៅដំណាច់ឆ្នាំ២០១៣កន្លងទៅនេះ វត្តមានអ្នកសិល្បៈស្រីល្បីឈ្មោះ ជាច្រើនដួងបានសម្រេចចិត្ត បញ្ចប់ភាពនៅលីវ រៀបការមានគ្រួសារ ។ នៅក្នុងនោះតារាស្រី២ដួង គឺ អ្នកនាង សារាយ សក្ខណា និង អ្នកនាង គឹម លីហ្សា ដែលជាមិត្តភក្តិនឹងគ្នានោះ ក៏បានចូលរោងការត្រដំត្រសងគ្នា ដោយស្វាមីរបស់ពួកគេ សុទ្ធសឹងតែជាអាណិកជនខ្មែរ រស់នៅក្រៅប្រទេស ។

ក្រោយពីតារាស្រីទាំង២ដួងនេះ បានរៀបការគេសង្កេតឃើញ អតីតតារាសម្តែង អ្នកនាង សារាយ សក្ខណា បានចាកចេញទៅ រស់នៅជាមួយស្វាមីសាងសុភមង្គល យ៉ាងមានក្តីសុខ បន្ទាប់ពីរៀបការបានជិត៣ខែ។ តែដោយឡែកតារាស្រីសាច់សរ អ្នកនាង គឹម លីហ្សា វិញ ក្រោយពីរៀបការរួច នាងនៅតែបន្តចាប់អាជីពសិល្បៈ និងមិនបានចាកចេញ ទៅរស់នៅក្រៅប្រទេស ជាមួយស្វាមីដូចជាមិត្តភក្តិ អ្នកនាង សារាយ សក្ខណា នោះទេ ។

ទាក់ទងនឹងព័ត៌មាននេះ អ្នកនាង លីហ្សា ធ្លាប់បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងកាលពីពេលកន្លងទៅថា នាងនៅមិនទាន់មានគម្រោង ចេញទៅតាមស្វាមីភ្លាមៗទេ ដោយសារតែនាងរង់ចាំស្វាមី រៀបចំឯកសារ រត់ការឲ្យនាងចេញទៅរស់នៅអូស្ត្រាលី ជាមួយស្វាមី ។ តាមរយៈការលើកឡើងបែបនេះ បានធ្វើឲ្យអ្នកតាមដានសិល្បៈ ចោទជា ចម្ងល់ថា ស្នេហារវាងប្តីប្រពន្ធរបស់អ្នកទាំងពីរ អាចនឹងមានភាពទំនុកចិត្ត ស្នេហាផ្អែមល្ហែមជាមួយគ្នា ដូចគូស្នេហ៍អ្នកសិល្បៈ ថ្មោងថ្មីដូចជា អ្នកនាង សារាយ សក្ខណា ឬក៏អត់ទេ ?

ទន្ទឹមជាមួយគ្នានោះ កញ្ញា គឹម លីហ្សា ក៏បានខំប្រឹងសរសេរសារផ្អែមល្ហែម ប្រាប់ជាសាធារណៈ ដើម្បីច្រានចោលព័ត៌មានខាងលើនេះ ដោយនាងបានសរសេរជាភាសាខ្មែរបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនរបស់នាង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤នេះថា “ នឹកបងណាស់ប្តីសំឡាញ់…..” ។ សម្តីនេះហាក់ បង្ហាញថា ស្នេហ៍ផ្អែមជាងទឹកឃ្មុំ ការឃ្លាតគ្នានេះ ធ្វើឲ្យនាងនឹកស្វាមីយ៉ាងខ្លាំង ។ ដោយការបង្ហាញសារបែបនេះ ត្រូវបានគេចាត់ទុកថា ជាចេតនារបស់នាង ចង់បង្អួតទស្សនិកជន និងប្រកាសប្រាប់មហាជនថា នាងពិតជាស្រឡាញ់ប្ដីស្មើនឹងជីវិត មិនចង់ឃ្លាត១វិនាទីនាឡើយ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS