1 2 3
4 5 6 7

ភ្លៀងមួយមេ លិចផ្សារធំកំពត

កំពត ៖ ធ្លាក់ភ្លៀងជាងមួយម៉ោង ចាប់ពី ម៉ោង១និង៤០នាទី ដល់ម៉ោង ជិត៣ រសៀលថ្ងៃទី១១ ខែមេសា នេះ ធ្វើឲ្យផ្សារសាមគ្គីទី រួមខេត្តកំពត រងនូវការលិចលង់ ជាថ្មីម្តងទៀតហើយ ទាំងកណ្តាលខែប្រាំង ក្តៅហែង ។

ផ្សារសាមគ្គី ទីរួម ខេត្តកំពត គឺជាប្រភេទផ្សារធំ មានតែមួយគត់ នៅក្នុងទឹកដី នៃខេត្តកំពត ។  គេសង្គេតឃើញថា ផ្សារនេះឲ្យ តែមាន ភ្លៀងធ្លាក់ម្តងៗ មិនថា រដូវវស្សា ឫខែប្រាំង ប៉ុណ្ណោះទេ តែងតែទទួល រងនូវការលិចលង់ជាដ៏រាប ។

មូលហេតុ នៃការបណ្តាលឲ្យ មានការលិចលង់នេះ កើតឡើងគឺកើតចេញ ពីសំរាមនៅតាមបណ្តា មាត់លូរនេះឯង  បើទោះបីជា មានប្រព័ន្ធលូរ ប្រសើរហើយយ៉ាងណាក្តី ។

មូលហេតុនេះ គេពុំឃើញមានឣាជ្ញាធរ ថ្នាក់ណាមួយ បានយកចិត្តទុកដាក់លើបញ្ហានេះឡើយ ដូច្នេះឲ្យតែ មានធ្លាក់ភ្លៀងមកម្តងៗ ផ្សារសាមគ្គី ទីរួមខេត្តមួយនេះ តែងតែទទួលរងនូវ ការលិចលង់បែបនេះហើយ ធ្វើឲ្យទាំងប្រជាពលរដ្ឋ និងឣាជីវករ មិនសប្បាយចិត្តឡើយ ហើយពួកគេតែងតែរឣ៊ូរទាំជានិច្ច ខណៈផ្សារមានសភាពយ៉ាងដូច្នេះ ៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS