1 2 3
4 5 6 7

និស្សិតផ្នែក វេជ្ជសាស្ដ្រ សកលវិទ្យា ល័យ សុខាភិបាល ផ្ទុះការតវ៉ាលើកលែង ការប្រឡងថ្នាក់ជាតិ

-ក្រុមនិស្សិត សង្ឃឹមតែសម្ដេចតេជោ ម្នាក់គត់ អាចដោះស្រាយបញ្ចប់បញ្ហា

ភ្នំពេញ ៖ ក្រុមនិស្សិតជាង ១០០នាក់ រៀនផ្នែកវេជ្ជសាស្ដ្រ នៃសកលវិទ្យាល័យ សុខាភិបាល ជំនាន់ទី៣៤ បានធ្វើការតវ៉ា អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ប៉ុន្ដែនៅ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ពួកគេ បានសម្រេចចិត្ដចេញមកតវ៉ា នៅខាងមុខ សកលវិទ្យាល័យ ជាប់ផ្លូវព្រះមុន្នីវង្ស ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងគោល បំណងទាមទារ ឱ្យមានការលើកលែងការ ប្រឡងថ្នាក់ជាតិ ។

គោលបំណងនៃការចង់បានរបស់ពួកគេ ដោយយោងទៅតាមអនុក្រឹត្យចុះហត្ថលេខា ដោយសម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំ ២០០៧ កន្លងទៅ ប៉ុន្ដែ បែរជាខាងក្រសួង សុខាភិបាល និងថ្នាក់ដឹកនាំសកលវិទ្យាល័យ រៀបចំឱ្យមានការប្រឡងថ្នាក់ជាតិ សម្រាប់ និស្សិតផ្នែកវេជ្ជសាស្ដ្រទៅវិញ ដែលគ្រោង ប្រឡង នៅថ្ងៃទី២៦-២៧ និងថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០១៤ខាងមុខនេះ ជាហេតុធ្វើ ឱ្យពួកគេផ្ទុះការតវ៉ាតែម្ដង ។

និស្សិត ១រូប សូមមិនបញ្ចេញឈ្មោះ ដែលតំណាងឱ្យនិស្សិតផ្សេងទៀត បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ថា ដោយសារតែគ្មានដំណោះស្រាយចំពោះ ការតវ៉ាអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ទើបពួកគេនាំគ្នាមកឈរតវ៉ា និងលើកបដា សុំស្វែងរកអន្ដរាគមន៍ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតនៅមុខ សកលវិទ្យាល័យវិញ ។

និស្សិតរូបនេះបានឱ្យដឹងថា “ពួកយើង តវ៉ា ព្រោះតែខាងក្រសួង (ក្រសួងសុខាភិបាល) និងសាលាបានរៀបចំឱ្យមានការ ប្រឡងថ្នាក់ជាតិ ផ្ទុយពីអនុក្រឹត្យកាលពីឆ្នាំ ២០០៧ ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន មិនឱ្យមានការប្រឡងថ្នាក់ជាតិ”។

តំណាងនិស្សិតខាងលើបានបន្ដថា នៅ ពេលការតវ៉ារបស់ពួកគេ ឈានមកដល់ថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០១៤ តាមរយៈការ ឈរលើកបដា នៅមុខសកលវិទ្យាល័យនេះ កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានមកដោះស្រាយ ប៉ុន្ដែ ពុំមានលទ្ធផល នោះឡើយ ។

និស្សិតរូបនេះបន្ដទៀតថា ពុំ មានលទ្ធផលព្រោះតែពេលមកដល់ លោក រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បែរជាអះអាងថា ក្រុមនិស្សិតទាំងនេះ ស្នើឱ្យមានការប្រឡង ថ្នាក់ជាតិទៅវិញ ។ ក្រោយពីការបង្ហាញវត្ដ មានរយៈពេលប្រមាណ ៣០នាទីរបស់រដ្ឋ មន្ដ្រីក្រសួងសុខាភិបាល ពុំមានលទ្ធផលនោះ និងចោទប្រកាន់ក្រុមនិស្សិតថា ជាជនបង្ក បញ្ហា ពួកគេនៅតែបន្ដការតវ៉ាដដែល ហើយអះអាងថា មានតែសម្ដេចតេជោ ហ៊ុន សែន ម្នាក់ប៉ុណ្ណោះ ដែលអាចដោះ ស្រាយ និងបញ្ចប់បញ្ហានេះបាន ។

បើយោងតាមតំណាងនិស្សិត ការដែល រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដាក់សំណើជូន សម្ដេចតេជោ ហ៊ុន សែន ថា ពួកគេចង់ឱ្យ មានប្រឡងថ្នាក់ជាតិនោះ គឺរដ្ឋមន្ដ្រីធ្វើតែ ចិត្ដឯង ហើយប្រហែលជាសម្ដេចតេជោមិន បានដឹងពីជំហរ និងគោលបំណងក៏ដូចជាការ ចង់បានរបស់និស្សិតផងក៏មិនដឹង ។

ក្រុមនិស្សិតជាង ១០០នាក់ សូមអំពាវ នាវ តាមរយៈបណ្ដាញសារព័ត៌មានដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា ជួយដោះស្រាយបញ្ហារបស់ពួកគេ។ និស្សិតរូបនេះបន្ដថា “យើងខ្ញុំពុំមានសង្ឃឹម លើការដោះស្រាយរបស់ក្រសួងពាក់ព័ន្ធ នោះឡើយ គឺមានតែសម្ដេចម្នាក់គត់ដែល អាចដោះស្រាយបញ្ហានេះបាន ”។

ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចស្វែងរកការបកស្រាយ ណាមួយពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំសកលវិទ្យាល័យសុខាភិបាល នៅឡើយទេ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ នេះ ៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS