1 2 3
4 5 6 7

កាមរីឆ្លាម បុកចូល ផ្ទះប្រជាពលរដ្ឋ នៅ តាមផ្លូវជាតិលេខ ៥ របួស ២នាក់

កណ្ដាល ៖ រថយន្ដកាមរីឆ្លាម ១គ្រឿង បានបុករះចូលផ្ទះរបស់ប្រជាពលរដ្ឋ នៅ តាមដងផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រ លេខ ២១-២២ ក្នុងភូមិស្លែងដីដុះ ឃុំព្រែក តាទែន ស្រុកពញាឭ ខេត្ដកណ្ដាល បណ្ដាល ឱ្យរងរបួសមនុស្ស ២នាក់ កាលពីវេលា ម៉ោង៩ និង៤០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ ។

មន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា នៅវេលាម៉ោងកើតហេតុខាងលើ គេបាន ឃើញរថយន្ដកាមរីឆ្លាម ពណ៌ទឹកប្រាក់ពាក់ ស្លាកលេខភ្នំពេញ 2R-4895 ធ្វើដំណើរតាម ផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុ អ្នកបើករថយន្ដទំនងជាងងុយដេក ឬស្រវឹង ស្រា ស្រាប់តែរេចង្កូតបុកចូលសំយ៉ាបផ្ទះ ប្រជាពលរដ្ឋ បណ្ដាលឱ្យរងរបួស ២នាក់ជា ម្ចាស់ផ្ទះ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ឡុង សុភ័ក្ដ្រ ភេទប្រុស អាយុ ៣២ ឆ្នាំ ទី២ ឈ្មោះ លី ច្រឹប ភេទស្រី អាយុ ៣៦ឆ្នាំ ដោយឡែកអ្នកបើករថយន្ដបង្កដែល គេមិនស្គាល់អត្ដសញ្ញា បានរត់គេចខ្លួនបាត់។ ដោយឡែករថយន្ដបង្ក ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ បន្ដទៀត ៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS