1 2 3
4 5 6 7

ផលិត​កម្ម​ថ្មី​​​​ បទ​ថ្មី ​របស់​តាក់ម៉ា​​ស្វា​គមន៍​ឆ្នាំថ្មី​

រាជធានី​ភ្នំពេញ ៖​​​ ​​​តារា​ចម្រៀង​នៅផ​​លិត​កម្ម​M​ ​​នាង​តាក់​​ម៉ា​ បាន​ងាក​​​ទៅ​ចូល​​ផលិ​ត​កម្ម​សាន់​ដេ​​ ដែល​ប្រជុំ​ដោយ​តារា​ចម្រៀង​វ័យ​ក្មេង​និង​មាន​ឈ្មោះ​បោះ​​សំឡេ​​​ងវិញ​ ។ ​ចំពោះ​វត្ត​មាន​របស់​តារា​ចម្រៀង​ថ្មី​​តាក់​ ម៉ា​ នាពេ​ល​នេះ​ អ្នក​គ្រប់​គ្រង​ទូ​ទៅ​របស់​ផលិត​ក​ម្ម​សាន់​ដេ​បញ្ជាក់​ថា​ ផលិត​​ក​ម្ម​របស់​លោក​បាន​ត្រៀម​បទ ​ថ្មីៗ​​​និង​ស្ទីល ​ប្លែកៗ​មួយ​ចំនួន​ទៀត​ ​សម្រាប់​​នាង​​ដើម្បី​បំបែក​ភាព​ស្ងប់​ស្ងាត់​មួយ​រយៈ​របស់​​នាង​ ។

វត្ត ​មាន​របស់​តាក់​ ម៉ា​ ​​​នៅ​សាន់​ដេ​​​​ចាត់​ទុក​​ថា​ ជា​​​​តារា​ចម្រៀង​ទី៤​ ហើយ​ដែល​​​ចាក​ចេញ​ពី​ផលិត​កម្ម​M​ បន្ទាប់​ពី​តា​រា​ចម្រៀង​៣ដួង​ទៀត​​​គឺ​​​លោក​​ឆាយ វីរៈ​​​យុទ្ធ​ អេន​ជី​​ និង​នីកូ​​ ។ ​​បើ​ទោះ​បី​ជា​វត្ត​មាន​ក្នុង​នាម​ជា​តា​រា​ចម្រៀង​ចំណូល​ថ្មី​ក្នុង​ផលិត​ កម្ម​សាន់ដេ​ ដែ​ល​ពោរ​ពេញ​ទៅ​ដោយ​តារា​ចម្រៀង ​​ល្បីៗ ​និង​​មាន​ឥទ្ធិ​ពល​​​ក៏​ដោយ​ ប៉ុន្តែ​តាក់​​ម៉ាក់​​ ​បាន​​​ការ​ស្វា​គ​មន៍​​ និង​ការ​លើក​ទឹក​ចិត្ត​ពី​ម្ចាស់​ផលិត​កម្ម​​​។

ថ្លែង ​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ ​​អ្នក​ចាត់​ការ​ទូ​ទៅ​របស់​ផលិត​កម្ម​សាន់​ដេ​លោក​ឡាយ ​សុខ​​ចំរើន​ ​​ឲ្យ​ដឹង​ថា​ តារា​ចម្រៀង​តាក់​ ម៉ា​ ​​ចូល​​​ផលិត​កម្ម​របស់​លោក​បាន​មួយ​រយៈ​ហើយ​ ប៉ុន្តែ​ក្រុម​ហ៊ុន​មិន​ទាន់​បញ្ចេញ​ព័ត៌​មាន​​ឲ្យ​ដឹង​​ដើម្បី​ទុក​ឲ្យ​ ទស្ស​និក​ជន​មាន​ការ​ភ្ញាក់​ផ្អើល​ ។​ ​​បើ​ទោះ​បី​ជា​តាក់​​ម៉ា​ ជា​តារា​ចម្រៀង​ចំណូល​ថ្មីរ​បស់​ផលិត​កម្ម​​ពិត​មែន​ ប៉ុន្តែ​ផលិ​ត​កម្ម​តែង​តែ​លើក​ទឹក​ចិត្ត​ និង​ត្រៀម​បទ​ចម្រៀង​​ឱ្យ​​​ជា​បន្ត​បន្ទាប់​ដូច​តារា​ចម្រៀង​ឯ​ទៀត​​នៅ​ ក្នុងផ​លិត​កម្ម​​ដែរ​ ។ ជាក់​ស្តែង​ផលិត​កម្ម​បាន​រៀប​ចំ​បទ​ចម្រៀង​ថ្មីៗ​មួយច​ំនួន​ដែល​ជា​បទ​ កន្ទ្រឹម​សម្រាប់​តាក់​ ម៉ា ដើម្បី​ចេញ​លក់​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំក្រុម​ហ៊ុន​នឹង​ត្រៀម​រៀប​ចំ​ បទ ​ថ្មីៗ​ ប្លែកៗ​តាម​បែប​យុវ​វ័យ​បន្ថែម​ទៀត​សម្រាប់​តារា​ចម្រៀង​រូប​នេះ។

លោក ​ឡាយ​ សុខ​ចំរើន​ ​​បញ្ជាក់​ថា ​វត្ត​មាន​ថ្មីរ​បស់​តាក់​​ម៉ា​ នាពេល​នេះ​ផលិត​កម្ម​របស​់​លោក​បាន​រៀប​ចំ​​ស្ទីល ​ប្លែកៗ​ខុស​ពី​មុន​ដែល​តារា​​ចម្រៀង​រូប​នេះ​ធ្លាប់​នៅ​ផលិត​កម្ម​ចាស់​​។​ ​ផលិត​កម្ម​លោក​នឹង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​លើក​ស្ទួយ​គ្រប់​បណ្ត​ាតារា​ចម្រៀង ​ទាំង​អស់​ដែល​មាន​វត្ត​មាន​ក្នុង​ផលិត​កម្ម​របស់​លោក​ឲ្យ​បាន ​ស្មើ​ៗ​គ្នា ។ ​

វត្ត​មាន​របស់​តាក់​ ម៉ា​ នៅ​ក្នុង​ផលិត​កម្ម​សាន់​ដេ​នា​ពេល​​នេះ​​​លោក​​ឡាយ សុខ​ចំរើន ​សង្ឃឹម​ថា ​រឹត​តែ​ធ្វើ​ឲ្យ​ទស្ស​និ​កជន​មាន​ការ​គាំ​ទ្រផលិត​កម្ម​ប​ន្ថែមទៀត​ ខណៈពេ​ល​​​តារា​ចម្រៀង​រូប​នេះ​មិន​មែន​ជា​តារា​ចម្រៀង​ថ្មី ​​ហើយ​​ធ្លាប់​មាន​ឈ្មោះ​បោះ​​​សំឡេង​គួរ​សម ។តារា​ចម្រៀង​តាក់​ម៉ា​​បាន​​ចូល​​ប្រឡូកក្នុង​​​ពិភព​សិល្បៈ​ចម្រៀង​​​នៅ​​ ​ឆ្នាំ​២០០៦​ តាម​រយៈ​ផលិត​​M​ ​។ ​​

ក្រៅ​ពី​អាជីព​​​សិល្បៈ ​តារា​ចម្រៀង​រូប​​​នេះ​មាន​ជំនាញ​​និយាយ​ភាសា​អង់​គ្លេស​បាន​យ៉ា​ង​​ល្អ ​ហើយ​នាង​ក៏​ជា​បុគ្គ​លិក​បម្រើ​ការ​ងារ​នៅ​​​​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ដែរ ៕

1 3 2

ប្រភព៖ កោះសន្តិភាព

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS