1 2 3
4 5 6 7

ពលករខ្មែរ ៨នាក់ ស្លាប់ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ នៅថៃ

ភ្នំពេញ ៖ រថយន្តដឹកពលករខ្មែរ ប្រចាំនៅប្រទេសថៃ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងនោះ មាន ពលករខ្មែរ ៨នាក់បានស្លាប់ និងរងរបួស ១២ នាក់ ដោយសារតែអ្នកបើកបរងងុយដេក ។

យោងតាមគេហទំព័រ INN របស់ថៃ បានចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា លោក ឆាត ឆាយ ឆាយភីត អធិការស្រុកធុងប៉េចា ខេត្តចាន់បុរី បានរាយការណ៍ថា មានគ្រោះថ្នាក់ចរា ចរណ៍ បានកើតឡើងនៅចំណុចផ្លូវសុខុមវិត ដែលជាផ្លូវចូលខេត្តចាន់បុរី មុនពេលកើតហេតុ មានរថយន្ត ទួរីសមួយគ្រឿង ដែលដឹកពលករ ខ្មែរជួបគ្រោះឧប្បទ្ទវហេតុ ហើយត្រូវអាជ្ញាធរមូលដ្ឋាន អះអាងថា ដោយ សារតែ អ្នកបើកបរជនជាតិថៃ ងងុយដេកក្នុងពេលបើកបរ ទើបធ្វើឲ្យរថយន្តបុកដើមឈើ អមសងខាងផ្លូវ បណ្តាលឲ្យរថយន្តឆេះយ៉ាងសន្ធោរសន្ធៅ ។

អាជ្ញាធរដដែល បានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍ខាងលើនេះ អ្នកស្លាប់៨នាក់ ដែលសពត្រូវបានឆេះ ខ្លោច និង១២នាក់ផ្សេងទៀត រងរបួស ត្រូវបាន អាជ្ញាធរដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តចាន់បុរី ដែលជាខេត្តជាប់ព្រំប្រទល់ ប្រទេសកម្ពុជា ៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS