1 2 3
4 5 6 7

អាម៉េរិក ចេញប្រតិបត្តិការ ឧបករណ៍ស្រាវជ្រាវ ក្នុងទឹក រកប្រអប់ខ្មៅ យន្តហោះ MH370

(ស៊ិនហួ)៖ ប្រតិបត្តិការរុករក ប្រអប់ខ្មៅ នៃជើងហោះហើរម៉ាឡេស៊ី MH370 ដែលកំពុងបាត់ ខ្លួននោះ វាហាក់ដូច ជាការ រាវម្ជុលក្នុងបាត សមុទ្រដូច្នោះឯង ហើយរហូតមកដល់ ថ្ងៃសុក្រ ទី១១ ខែមេសា នេះ ក្រុមរុករកនៃ សហរដ្ឋអាម៉េរិក បានចាប់ផ្តើមប្រើប្រាស់ នូវយានរុករក ក្នុងទឹកសមុទ្រជ្រៅៗ ដើម្បីបានដឹងពីតម្រុយ នៃប្រអប់ខ្មៅ តាមរយៈសញ្ញាសម្លេងញ័រ កន្ត្រាក់តិចៗ ដែលក្រុមរុករកទទួល បានកាលពីដើមសប្តាហ៍នេះ។

ឧបករណ៍ដែលអាម៉េរិក ប្រើប្រាស់នៅពេលនេះ មានឈ្មោះថា ប្លូហ្វីន-21 ជាឧបករណ៍ទោល ក្នុងការស្រាវជ្រាវ បាតសមុទ្រ (AUV) ស្ថិតនៅភាគខាងត្បូងឈាង ខាងកើតមហាសាគរឥណ្ឌា ដែលមានជម្រៅទឹកជ្រៅរហូត ដល់ទៅជាង ៤ពាន់ម៉ែត្រឯណោះ។

បើរំឮកពីអតីតកាលនោះ នាវាទីតានិក របស់អង់គ្លេសដែលលិច នៅមហាសមុទ្រអាត្លង់ទិក ភាគឦសាន តាំងពីឆ្នាំ ១៩១២ ត្រូវបានក្រុមរុករក ស្រាវជ្រាវឃើញទីតាំងលិចពិតប្រាកដនៅ រយៈពេល ៧០ឆ្នាំក្រោយមក។ តើប្រអប់ ខ្មៅនៃយន្តហោះ ឬ មួយក៏ភាពពិតនៃការបាត់ យន្តហោះដ៏អាថ៌កំបាំងអាចបន្លាយពេលដល់រាប់ឆ្នាំ ឬទេ? ចម្លើយ នោះ គឺពិតជាមិនអាចនោះ ទេ ព្រោះតែបច្ចេកវិទ្យាចុងក្រោយ មានភាពទំនើប ហើយកម្លាំងនិង ឧបករណ៍ស្រាវ ជ្រាវ ព្រមទាំងអ្នកវិភាគក៏ច្រើនឥតគណនាដែរ ៕

Photo by DAP-News

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS