1 2 3
4 5 6 7

រូងភ្នំ ដ៏ចម្លែក មានបង្កប់ព្រះពុទ្ធរូបតូចៗ រាប់រយអង្គ នៅខាងក្នុង គុហាកំពត

7

នៅពេល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្រុង​កំពត  លោកអ្នក​ត្រូវ​ដឹងថា  មាន​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ ជា
ច្រើន​កន្លែង​នៅក្នុង និង​នៅ​ក្បែរ​ទីនោះ​។​ គុហា​កំពតគឺជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិមួយ​ដ៏​ទាក់​ទាញ​​។
គុហារ​នេះ​ មិនមាន​អ្វី​ក្រៅ​ពី​ ស្រទាប់​ថ្ម​កំបោរ  ដែល​លោកអ្នក​អាច​មើលឃើញ  ​ស្នាមភ្លោះ​រវាង​ ក្រុង​កំពត​ និង​
កែប​ឡើយ​។ ​នៅឯ​ល្អាង​ភ្នំ​នេះក្រៅពី​ថ្មកំបោរ​ ដែលមាន​រាង​ដូច​ផ្ទះ លោកអ្នក​នឹង​ឃើញ ​រាន​ព្រះ​ភូមិ​  តាមបែប​
ពុទ្ធសាសនា​ផងដែរ​។ ពេល​មក​ទស្សនា​  តំបន់​ទេសចរណ៍​ ដ៏ស្រស់ស្អាតនេះ   សូម​កុំ​ភ្លេច​ដាក់​ពិល​ និង​ ពាក់​
ទ្រនាប់ជើង​ឃ្លុប​​មក​តាម​។​

​ក្នុងចំណោម​គុហា​នៅ​កំពត  គុហា​ដែល​លោកអ្នក​នឹង​ធ្វើ​ដំណើ​រឆ្ល​ង​កាត់​ដំបូង​គេ​នោះ​ គឺ​គុហា​ភ្នំ​ ឆ្នុក​។ នៅក្នុង​
គុហា​នេះ  មាន​សំណង់​បាក់បែក​  ដែល​បន្សល់ទុក​មុន​សម័យអង្គរ​មក​ម្ល៉េះ​។ លោកអ្នក​ នឹង​ឃើញ​សំណង់​ឥដ្ឋ​
ដែល​បាក់បែក​  តាំង​ពី​សតវត្សរ៍​ទី​ ៥ ​ក្រោយ​  គ្រឹស្តសករាជ ដែល​ស្ថិតនៅ​ក្នុង​ចំណោម​ថ្មដុះ ​នៅក្នុង​គុហា​នោះ
និង​សំណង់​តាំង​ពី​សតវត្សរ៍​ទី​៤  ​ដែល​ជា​ភស្តុតាង​នៃ​អាណាចក្រ​ហ្វូណន់​។ នៅក្នុង​គុហា​នោះ​ផង​ដែរ  មាន​រូប​
សំណាក​ថ្ម​ដំរី​  ផ្លូវ​ចូល​ទៅ​កាន់​គុហា​ទី​២  មាន​ចម្ងាយ​ប្រហែល​  ៣០០​ម៉ែត្រ​ពី​គុហា​ទីមួយ ហើយ​ដើម្បី​ទៅ​ដល់​
ទីនោះ លោកអ្នក​ត្រូវ​ដើរ​ឡើង​តាម​ដុំថ្ម ក្រោយមក​លោក​អ្នកនឹង​ឃើញ​ស្តូប​តូច​មួយ​ទៀត​នៅក្នុង​គុហា​ទី​ពីរ​។

​គុហា​កំពត​នៅ​កម្ពុជា មាន​ដូចជា​ភ្នំ​ស្លាតាឱន​ជាដើម  ដែល​តូច​ជាង​គុហា​ដទៃទៀត   ប៉ុន្តែ​ មាន​ភាព​ទាក់ទាញ​
ចំពោះ​អ្នក​ដែល​ចូលចិត្ត​ឡើង​ភ្នំ​។ អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍បំផុត​នោះគឺ  ស្តូប​តូច​មួយ​ និង   ​ថ្ម​មួយ​ដុំ​យ៉ាង​ធំ​
នៅ​ទីនោះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ ។​

​ទី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍ទៀត​នោះគឺ ភ្នំ​សសៀរ​ដែល​គេ​ស្គាល់​ថា​ជា  “​ល្អាង​ដំរី​ស​”  ហើយ​ល្អាង​នេះ​ស្ថិតនៅ​
ក្បែរ​វត្ត​មួយ​។  ប្រសិនបើ​ឡើង​តាម​ជ​ណើ្ត​រ​ទៅ​ខាង​លើ    លោកអ្នក​នឹង​ឃើញ​ទេសភាព​  ដ៏​ត្រកាល​នៃ​ជនបទ​
ស្រុក​ស្រែ​នៅ​រដូវវស្សា​។ ​នៅពេលដែល​លោក​អ្នកធ្វើ​ដំណើរ​កម្សាន្ត​  ទៅ​កាន់​ក្រុង​កំពតសូម​កុំ​ភ្លេច​ចូល​មើល​
គុហា​កំពត​ឲ្យសោះ​៕

https://www.youtube.com/watch?v=kZWoEr-a9nY

6

8

1 2 3 4 5

 

 

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS