1 2 3
4 5 6 7

មនុស្ស​២​នាក់​នៅ​ខេត្ត​ពោធិ៍សាត់ ស្លាប់ បន្ទាប់​ពី​រថយន្តក្រុង បុក​ជាមួយ​ម៉ូតូ ឆាបឆេះ​ទាំងស្រុង (មានវីដេអូ)

1

រថយន្ត​ក្រុង​មួយ បាន​ឆាបឆេះ​ទាំងស្រុង បន្ទាប់ពី​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ខេត្ត​ពោធិ៍សាត់ បណ្តាលឲ្យ​មនុស្ស​២​នាក់​ស្លាប់​។​

​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ កើតឡើង​ក្នុង​ភូមិ​ស្វាយ​សរ ឃុំ​ស្នា​អន្សា​រ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នៅវេលា​ម៉ោង​៤​និង​១០​នាទី​។

​ពលរដ្ឋ​ម្នាក់ ឈ្មោះ​ឧត្តម អាយុ​៣៧​ឆ្នាំ រស់នៅ​ខេត្ត​ពោធិ៍សាត់ និង​ជា​អ្នកឃើញ​ហេតុការណ៍​នោះ ប្រាប់​VOD​តាមរយៈ​ហ្វេ​សប៊ុក​ថា រថយន្តក្រុង បាន​ដឹក​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅកាន់​ខេត្ត​បាត់ដំបង​។

លោក​បន្តថា លុះ​ដល់​កន្លែងកើតហេតុ រថយន្ត​បាន​បុក​ម៉ូតូ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ឆេះ​រថយន្ត និង​ម៉ូតូ​ទាំងស្រុង ហើយ​

អ្នកធ្វើដំណើរ​តាម​ម៉ូតូ​២​នាក់ បាន​ស្លាប់​។

លោក​ឲ្យដឹងថា ជនរងគ្រោះ​ទី​មួយ លោក ឆន សុខលី អាយុ​២៧​ឆ្នាំ និង ទី​ពីរ លោក ចាន់វុធ អាយុ​២៨​ឆ្នាំ ជិះ​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ​។ ចំណែក​អ្នកធ្វើ​ដំណើរ​លើ​រថយន្ត​ក្រុង មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ ដោយ​បាន​រត់​ចុះ​ពី​រថយន្ត​ទាន់​។ រថយន្ត​ជា​របស់​ក្រុមហ៊ុន​kso ស្លាក​លេខ​ភ្នំពេញ​៣B៥៨០៦៕

រូបភាពពីពលរដ្ឋដែលបានឃើញហេតុការណ៍

រូបភាពពីពលរដ្ឋដែលបានឃើញហេតុការណ៍

 ប្រភព៖ VOD

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS