1 2 3
4 5 6 7

ឧទ្យានក្រោមទឹក ដ៏ចម្លែក និង ទាក់ទាញបំផុត ផុសខ្លួននៅកណ្តាលមហាសមុទ្រ

1

ឧទ្យានក្រោមទឹក គឺជាតំបន់ទេសចរណ៍ដ៏អស្ចារ្យមួយ  ពោរពេញទៅដោយទេសភាព ដ៏ស្រស់ត្រកាល បរិយា
កាសស្រស់បំព្រង ទាក់ភ្នែក ដែលមានទីតាំងស្ថិតនៅលើកោះ gaiola ក្នុងទីក្រុងNaples ប្រទេសអ៊ីតាលី។

ឧទ្យានក្រោមទឹក ដ៏ស្រស់ស្អាតនេះ ក្របដណ្តបនៅលើផ្ទៃទឹកសមុទ្រ៤២ហិកតា ដែលជាតំបន់កំសាន្តដ៏ទាក់
ទាញបំផុត  ជាមួយនឹងទិដ្ឋភាព  ដ៏រ៉ូម៉ែនទិច  លើកោះ gaiola  មានស្ពានមួយ  ឆ្លងកាត់កោះ  ដែលត្រូវបានគេ
បង្កើតឡើងដើម្បីតភ្ជាប់ពីដីកោះមួយ  ទៅដីកោះមួយទៀត ដែលមានទីតាំងនៅជិតគ្នា។

អ្វីដែលគួរឱ្យចាប់អារម្មណ៍   គឺភ្ញៀវទេសចរ អាចឈរពីស្ពាន  ដ៏ស្រស់ស្អាត   គយគន់សម្រស់ទឹកសមុទ្រដ៏ថ្លា
ឈ្វេងដូចកញ្ចក់មើលឃើញធ្លុះដល់បាត។ បច្ចុប្បន្ន កោះ gaiola និងឧទ្យានក្រោមទឹកនេះ  បានប្រែក្លាយទៅ
ជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំង បាននាំយកភ្ញៀវទេសចរ  មកពីគ្រប់ទិសទី  មកកម្សាន្ត
និង សំរាកលំហែកាយនៅទីនេះ៕

2 3 4 5 6 7 8

ប្រែសម្រួលដោយ៖ Khmer Famous

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS