1 2 3
4 5 6 7

ឈិត សុជាតា បើកហាងលក់​សម្លៀកបំពាក់​តាម online ឲ្យប្អូនស្រី

ភ្នំពេញៈ តារាសម្តែងនិងជាថៅកែស្រី ក្នុងក្រុមហ៊ុន ទេសចរណ៍ កញ្ញា ឈិត សុជាតា បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រមានការភ្ញាក់ផ្អើល និងសរសើរ មិនដាច់ពីមាត់ថា នាងជាតារាស្រីមួយរូប ដែលទទួលបាន ជោគជ័យ ក្នុងការរកស៊ីផ្ទួនៗ បន្ទាប់ពីនាង បានសម្ញែងមុខរបរថ្មី គឺលក់សម្លៀកបំពាក់ តាមប្រព័ន្ធ Online ។

ជួបសម្ភាសន៍ជាមួយ LookingTODAY នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤នេះ កញ្ញា ឈិត សុជាតា បានប្រាប់ឲ្យដឹងថា សម្រាប់ការបើកទំព័រមុខជំនួញថ្មី លក់សម្លៀកបំពាក់តាម online នេះ មិនមែនជាកម្មសិទ្ធិ របស់នាងទេ តែជារបស់ប្អូនស្រីបង្កើត ។ មុខរបរនេះ ទើបតែចាប់ផ្តើមដំណើរការ បានត្រឹមតែ ២ថ្ងៃតែប៉ុណ្ណោះ ។

តារាសម្តែង និងជាពិធីការិនី ស្រីល្បីឈ្មោះក្នុងវិថីសិល្បៈ កញ្ញា ឈិត សុជាតា បានប្រាប់ឲ្យ ដឹងថា “មុខរបរថ្មីនេះ មិនមែនជាកម្មសិទ្ធិរបស់ខ្ញុំទេ គឺជា របស់ប្អូនស្រីខ្ញុំ។ ខ្ញុំបានចំណាយទុន បើកឲ្យគេ ទុកសម្រាប់ខ្លួនឯង ព្រោះថាក្នុងនាមជាបងអ្នកណាៗ ក៏ចង់រងកទ្រនំ សុខស្រួល សម្រាប់ប្អូនៗដែរ មិនមែនតែខ្ញុំទេ”។

ជាមួយគ្នានោះ កញ្ញា សុជាតា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា សម្រាប់មុខរបរថ្មីនេះ ប្អូនស្រីរបស់នាង ទើបតែបើកដំណើរការបានត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។ តែក៏មានអ្នកទាក់ទងទិញច្រើនគួរសម ព្រោះថាពេលនេះ យើងនៅមិនទាន់អាច វាយតម្លៃថាយ៉ាងម៉េចទេ ដោយសារតែកន្លងមក នាងមិនធ្លាប់ប្រឡូករបរនេះ និងគ្មានបទពិសោធន៍ដូចគ្នា ។“ប៉ុន្តែសម្រាប់ជំហានដំបូងនេះ ខ្ញុំទទួលយកសម្លៀកបំពាក់ ពីប្រទេសថៃ មកលក់សិន តែបើទទួលបានការគាំទ្រ ខ្ញុំ និងប្អូន ទើបពង្រីកទីផ្សារនាំចូល ពីប្រទេសផ្សេងៗទៀត។ តែពេលនេះឲ្យប្អូនស្រីរៀន ដើរជំហានដំបូងតិចៗ សិន មិនហ៊ានចំណាយទុន ច្រើនទេ ” ។

ស្រីស្រស់ចង្ការស្រួច ឈិត សុជាតា បានប្រាប់ឲ្យដឹងទៀតថា បើទោះជាការរកស៊ីនេះ មិនស្ថិតក្រោម ការគ្រប់គ្រង របស់នាងក៏ដោយ តែនាងនឹងនៅពីក្រោយខ្នង ចាំជួយប្អូនទាល់តែមានលំនឹង ជីវិតផ្ទាល់ខ្លួនច្បាស់លាស់សិន ។សម្រាប់នាងក្រៅពីការងារសិល្បៈ និងក្រុមហ៊ុនទេសចរ នាងក៏មានតួនាទីមួយទៀត គឺជាតារាបង្ហាញម៉ូដសម្លៀកបំពាក់ឲ្យប្អូនស្រីនាង ក្នុងការលក់ សម្លៀកបំពាក់តាម Online ទៀតផង ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS