1 2 3
4 5 6 7

កំពូលល្បិច ធ្វើអន្ទាក់សម្លាប់សត្វមូស ដ៏សាហាវ ដោយធម្មជាតិ (មានវីដេអូ)

តើលោកអ្នកកំពុងតែព្រួយបារម្ភ សត្វមូសខាំកូនតូចៗ របស់លោកអ្នកមែន ឬដែរ? តើលោកអ្នក
មានវិធីបែបណា ដើម្បីកំចាត់សត្វមូស ដែលនៅក្នុងលំនៅដ្ឋាន? ដោយបាញ់ថ្នាំសម្លាប់សត្វមូស
ថ្នាំដុតសម្លាប់សត្វមូស ឬ ប្រើប្រាស់ឧបករណ៍ឆក់សម្លាប់សត្វ?

ខាងក្រោមនេះ យើងសូមណែនាំលោកអ្នកនូវវិធីងាយៗ មិនចាំបាច់ចំណាយប្រាក់  អាចកំចាត់
សត្វមូសបានយ៉ាងមានប្រសិទ្ធិភាព មិនប៉ះពាល់ដល់សុខភាពកូនៗ និង សមាជិកគ្រួសាររបស់
លោកអ្នក។

គ្រឿងផ្សំ៖
-ដបទឹកក្រូច
-មេដំបែស្រា
-ស្ករត្នោត
-ទឹក
សូមយកគ្រឿងផ្សំ ទាំងបីខាងលើ លាយចូលគ្នា រួចកូរឱ្យសព្វ បន្ទាប់មក  កាត់ដបទឹកក្រូច ជា
ពីរផ្នែក ដោយទុកឱ្យផ្នែកខាងលើ (មាត់ដប) ខ្លីជាង ផ្នែកខាងក្រោម  រួចយកផ្នែកមាត់ដបខាង
លើសូកចូលផ្នែកដបខាងក្រោម យកបង់ស្អិតបិទឱ្យជិត ចុងក្រោយចាក់គ្រឿងផ្សំខាងលើចូល
យកក្រដាស់ ឬ ថង់ផ្លាស្ទិចពណ៌ខ្មៅ រំជុំវិញដបទឹកក្រូច ជាការស្រេច៕

ប្រភព៖ camnews

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS