1 2 3
4 5 6 7

សាកលវិទ្យាល័យ បញ្ញាជាតិ ដាក់ពាក្យ បណ្តឹងចៅក្រម លី លីបម៉េង ទៅអង្គភាពប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៤ នេះ សាកលវិទ្យាល័យ បញ្ញាជាតិ បានចេញសេចក្តីថ្លែង ការណ៌មួយ ពាក់ព័ន្ធនឹងអំពើ មិនប្រក្រតី និងពុករលួយ នៅក្នុងការជំនុំជម្រះក្តី រវាង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ បញ្ញាជាតិ ជាមួយ លោក ហ៊យ ហ៊ាង ហៅ គីម ប៊ុនហ៊ាង ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ២១២០ ចុះថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៣។

ក្នុងសេចក្តីថ្លែងការណ៌បានឲ្យដឹងថា ក្នុងនាមសាកលវិទ្យាល័យ បញ្ញាជាតិ នឹងដាក់ពាក្យបណ្តឹង ចៅក្រម លី លីបម៉េង ទៅកាន់អង្គភាពប្រឆាំង អំពើពុករលួយ ដោយបានចោទថា សង្ស័យបានប្រព្រឹត្តិអំពើពុករលួយ (ស៊ីសំណូក) ក្នុងការកាត់សេចក្តីសំណុំរឿងព្រហ្មទណ្ឌ ដែលមានទឹកប្រាក់រហូតដល់ ៣៣១,៧០០ដុល្លារ នៅសាលាដំបូងរាជធានីភ្នំពេញ ។

ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាកលវិទ្យាធិការ សាកលវិទ្យាធិការរង សាស្រ្តាចារ្យ និសិ្សត បុគ្គលិក នៃសាកលវិទ្យាល័យ បញ្ញាជាតិទាំងអស់ សូមអំពាវនាវ និងសង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយ និង ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សា អង្គចៅក្រម នឹងផ្តល់យុត្តិធម៌ដល់ករណីខាងលើនេះ ។

សូមអានសេចក្តីថែ្លងការណ៌ទាំងស្រុង ដូចខាងក្រោម ៖

 

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS