1 2 3
4 5 6 7

តំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាល ពោរពេញ ដោយទេសភាព ទាក់ភ្នែក ឆ្នេរលំហែកាយ (មានវីដេអូ)

1

ឆ្នេរលំហែកាយ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត ពោរពេញទៅដោយទេសភាព ដ៏ស្រស់ត្រកាល
និង ខ្យល់អាកាសបរិសុទ្ធ ត្រជាក់ជាប់ចិត្ត ដែលមានទីតាំងស្ថិតនៅជិត  ឆ្នេរអូរឈើទាល និងកោះពស់ (កោះ
មរកត) ខេត្តព្រះសីហនុ។

ឆ្នេរលំហែកាយ ជាកន្លែងកម្សាន្ត និង ជាកន្លែងសម្រាកលំហែកាយ  ដ៏មានប្រជាប្រិយបំផុត សំរាប់ភ្ញៀវទេស
ចរ មកនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ ឆ្នេរលំហែកាយ មានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែ
ទីនេះមានឆ្នេរខ្សាច់ពណ៌សក្បោះទឹកសមុទ្រថ្លាឈ្វេង ខ្យល់បរិសុទ្ធនិងមានតូបធ្វើពីឈើ ប្រកស្បូវ ជាជួរនៅ
ជាប់មាត់ឆ្នេរអាចឱ្យភ្ញៀវទេសចរ សម្រាក  និង  គយគន់ទេសភាព   ដ៏ស្រស់បំព្រង  នៅជុំវិញឆ្នេរលំហែកាយ
បានយ៉ាងងាយស្រួល និង អាចកាត់បន្ថយអារម្មណ៍តានតឹង និង ភាពនឿយហត់ បានយ៉ាងមានប្រសិទ្ធិ។

ភ្ញៀវទេសចរ ភាគច្រើន   ចូលចិត្តមកកម្សាន្តនៅតំបន់នេះ   រីករាយជាមួយនឹងការហែលទឹក ដើរកម្សាន្តតាម
មាត់ឆ្នេរគយគន់ថ្ងៃលិច   ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង  ជាពិសេសសរីករាយទទួលទានអាហារគ្រឿង
សមុទ្រស្រស់ៗដ៏ឆ្ងាញ់ពិសា ជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ៕

lom he kay beach 01 lom he kay beach 03 lom he kay beach 02

ដោយ៖ Khmer Famous

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS