1 2 3
4 5 6 7

លោកហេង ឈាង សុំ​ឧទ្ធរណ៍​ផ្សាយ​ជា​សាធារណៈ​ទាំង​ស្រុង​នូវ​អង្គ​សវនាការ​ឧទ្ធរណ៍​តាម​កញ្ចក់​ទូរទស្សន៍

heng-chheang
លោក ហេង ឈាង អតីត​អគ្គ​នាយក​រង​នៃ​ក្រុម​អាន​កូប្រាដ័រ។ រូបថត ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ លោក ហេង ឈាង អតីត​អគ្គ​នាយក​រង​នៃ​ក្រុម​អាន​កូប្រាដ័រ ដែល​ជាប់​ចោទ​ពី​បទ «រំលោភ​សេចក្តី​ទុក​ចិត្ត​ថ្នាក់​អភិបាល» ដែល​ប្តឹង​ដោយ​លោក​ព្រឹទ្ធ​សមាជិក​ឧកញ៉ា​កុក អាន​និង​សព្វ​ថ្ងៃ​កំពុង​តែ​ជាប់​ឃុំ​នៅ​ពន្ធនាគារ ម១ ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ស្នើ​សុំ​ឲ្យ​ប្រធាន​សាលា​ឧទ្ធរណ៍ ​មេត្តា​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ ជា​សាធារណៈ​ទាំង​ស្រុង​នូវ​អង្គ​សវនាការ​សាលា​ឧទ្ទរណ៍ ដែល​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ៖ ១០១៨ ចុះ​ថ្ងៃ​ទី ២៤ ខែ​តុលា ២០១២ របស់​សាលា​ឧទ្ទរណ៍​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៩ ខែ​មេសា ២០១៤ វេលា​ម៉ោង​៨​ព្រឹក និង ថ្ងៃ​ទី​១០ ខែ​មេសា ២០១៤​វេលា​ម៉ោង​២ រសៀល​នៅ​សាលា​ឧទ្ធរណ៍​ខាង​មុខ​នេះ។

លិខិត​សំណូម​ពរ​របស់​លោក​ហេង ឈាង​ផ្ញើ​ជូន​ប្រធាន​សាលា​ឧទ្ធរណ៍​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី ៤ ខែ​ មេសា ២០១៤ ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​អង្គារ៍​ទី ៨ ខែ​មេសា​២០១៤​នេះ មាន​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ខាង​ក្រោម​នេះ៖

12

ប្រភព៖ postkhmer

 

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS