1 2 3
4 5 6 7

កោះធម្មជាតិដ៏ស្រស់ត្រកាល ជាប់ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក

Khmer Famous 04

Galapagos  គឺជាឈ្មោះកោះមួយ ដ៏ស្រស់ស្អាត  សម្បូរទៅដោយទេសភាពស្រស់បំព្រង  នៅលើមហាសមុទ្រ
ដ៏ធំល្វឹងល្វើយ មានទីតាំងស្ថិតនៅក្នុងប្រទេសអេក្វាទ័រ មានចម្ងាយ៩៦០ គឺឡូម៉ែត្រ ពីទីបអាមេរិកខាងត្បូង។

កោះ Galapagos   បានក្លាយទៅជា តំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាតបំផុត ដែលបានជាប់នៅក្នុងបញ្ជី
បេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ២០០៧។ កោះ archipelago គឺតំបន់កំសាន្តធម្មជាតិមួយ ពោរពេញទៅទិដ្ឋ
ភាព ប្លែកៗ ស្រស់ស្អាត និង  ទាក់ទាញបំផុត ដែលមានប្រជុំកោះតូចៗ ជាច្រើនទៀតនៅជុំវិញតំបន់នេះ។

កោះ archipelago បាននាំភ្ញៀវទេសចរក្នុងស្រុក និង បរទេស ជាច្រើន មកទស្សនាជារៀងរាល់ ឆ្នាំប្រមាណជា
១០,០០០០នាក់ ក្នុង១ឆ្នាំ មកកំសាន្ត   សម្រាកលំហែកាយ និងគយគនទេសភាពនៅលើកោះ។ ភ្ញៀវទេសចរ
អាចមកកំសាន្ត និង សម្រាកលំហែកាយ  នៅលើកោះ  archipelago   បានតាមរយៈការជិះទូក និង យន្តហោះ
ដែលមានការទទួលយ៉ាងរាក់ទាក់ និង កក់ក្តៅ ជាមួយសេវាកម្មស្នាក់នៅ ប្រកបដោយផាសុខភាព និង សុវត្ថិ
ភាពខ្ពស់៕

galapagos-ecuador-khmer famous Khmer Famous 01

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS