1 2 3
4 5 6 7

តំបន់ប្រវត្តិសាស្រ្ត ដ៏ស្រស់ស្អាត ពោរពេញដោយ បាឡុងយក្ស ហោះពេញផ្ទៃមេឃ

Khmer Famous 07

Cappadocia គឺជាខេត្តប្រវត្តិដ៏អច្ឆរិយមួយ ពោរពេញទៅដោយទេសភាពដ៏ស្រស់ត្រកា​ល និងទាក់ទាញបំផុត  លើពិភពលោកដែលមានទីតាំងស្ថិតនៅក្នុង ប្រទេសទុគី។ ខេត្ត Cappadocia គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាតសម្បូរទៅដោយ  បាឡុងហោះពេញផ្ទៃមេឃ  នៅលើអាកាស និង ទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ ជាច្រើនផ្សេងទៀតនៅតំបន់នេះ។

ភ្ញៀវទេសចរទាំងអស់   អាចរីករាយជាមួយនឹងការជិះបាឡុងហោះ  ទៅលើអាកាសដើម្បីគយគន់ទេសភាពដ៏
ស្រស់ស្អាត នៅជុំវិញតំបន់នេះ  ពីលើចុះមកខាងក្រោម នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួន កំពុងតែហោះហើរ នៅលើអាកាស  ដូចជាសត្វបក្សីកំពុងហោះហើរ។ នេះគឺជាការជិះបាឡុងជាក្រុមជាច្រើន បាឡុងដ៏រន្ធត់ ប្លែក
និង ទាក់ចិត្តរបស់អ្នក   ឱ្យចង់ចាំ និង ផ្តិតយកនូវភាពល្អៗ នៅទីនេះ។ បាឡុង  ហោះមានរយៈពេលយ៉ាងតិច
បាន ១ម៉ោង ដែលអាចឱ្យភ្ញៀវទេសចរ មានពេលគ្រប់គ្រាន់គយគន់ទេស និង ថតយករូបភាពដ៏ស្រស់បំព្រង
ពីលើ អាកាសបានងាយស្រួល៕

Khmer Famous 06 Khmer Famous 01 Khmer Famous 02 Khmer Famous 05 Khmer Famous 03 Khmer Famous 04

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS