1 2 3
4 5 6 7

ប៉ូលិស​ម៉ាឡេ​ស៊ី​ចូល​ឆែក​ឆេរ​ផ្ទះ​កាពីតែន​យន្ត​ហោះ​

khmer famous

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវការ​ម៉ាឡេ​ស៊ី​ BERNAMA រាយ​ការណ៍​ថា​ ប៉ូលិស​ម៉ាឡេ​ស៊ី​ កា​ល​ពី​ថ្ងៃទី​១៥ មីនា​ បាន​ចូល​ទៅ​ឆែក​ឆេរ​ផ្ទះ​របស់​កាពី​តែន​យន្ត​ហោះ​បាត់​ដាន​ ដែល​​ផ្ទះ​នោះ​ស្ថិត​នៅ​ទីក្រុង​សាហ៍​អាឡាម រដ្ឋ​សឺឡាន​ហ័រ​របស់​ម៉ាឡេស៊ី ។​

យោង​តាម​ប្រភព​ព័ត៌មាន​នេះ​ថា​ ប៉ូលិស​៣​នាក់​ស្លៀក​ពាក់​ស៊ីវិល​បាន​ទៅ​ផ្ទះ​លោក​ ZAHARIE AHMAD SHAH អ្នក​បើក​យន្ត​ហោះ​ជើង​ហោះ​ហើរ​ MH 370 ដែល​បាត់​ដាន​ ដោយ​ប៉ូលិសទាំង​នោះ​អះ​អាង​ថា​ ពួកគេ​មក​ពី​ទី​ចាត់​ការ​ប៉ូលិស​ក្រុង​ប៊ូ​គីត អាម៉ាន ។​ ពួក​គេ​បាន​ឆែក​ឆេរ​ក្នុង​ផ្ទះ​អ្នក​​បើក​យន្ត​ហោះ​នេះ មុន​ពេល​ចាកចេញ​វិញ​នាវេលា​ម៉ោង​១៦​និង​៤៦​នាទី​ថ្ងៃទី​១៥​ មីនា​ ។​

ប៉ូលិស​ត្រូវធ្វើ​ការប្រកាស​ជា​ផ្លូវ​ការ​មួយ​លើ​ការ​ ឆែក​ឆេរ​ក្នុង​ផ្ទះ​អ្នក​បើក​យន្ត​ហោះ​ ក្នុង​សន្និ​សីទ​សារព័ត៌​មាន​មួយ​នា​ថ្ងៃទី​១៦​ មីនា​ ។ អ្នក​នាំ​ពាក្យ​ប៉ូលិស​ម្នាក់​ដែល​អះ​អាង​បែប​នេះ​គូស​បញ្ជាក់​ទៀត​ថា​ ខ្ញុំ​ពុំ​អាច​ធ្វើ​អត្ថា​ធិប្បាយ​ណា​មួយ​ឡើយ​ ដរាប​ណា​ការសើុប​អង្កេត​​កំពុង​បន្ត ។​

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ថ្លែង​កាល​ពី​ថ្ងៃទី​១៥​ មីនា នៅ​មុខ​ក្រុម​អ្នក​កាសែត​ថា​​ ការបាត់​យន្ត​ហោះ​នេះ​គឺ​ជា​អំពើ​​គ្រោង​ទុក​មួយ​ និង​ថា អាជ្ញាធរ​បាន​ផ្តោត​ការ​ស៊ើប​អង្កេត​លើ​បណ្តា​សមា​ជិក​ក្រុម​យានិក​ និង​បណ្តា​អ្ន​កដំណើរ ។​

អ្នក​ឯកទេស​ជា​ច្រើន​គូស​បញ្ជាក់​ពីលក្ខណៈ​ពិសេស​នៃ​ រឿងបាត់​ដាន​យន្ត​ហោះ​នោះ​ ដែល​មាន​អាថ៌​កំបាំង​បំផុត​នៃ​ប្រវត្តិ​សាស្ត្រ​អាកាស​ចរណ៍​សម័យ​ទំនើប ។​

អ្នក​ឯក​ទេស​ម្នាក់​លោក​ GERRY SOEJATMAN ថ្លែង​ថា​ មូល​ហេតុ​នៃ​សកម្ម​ភាព​គិត​ទុក​មុន​នេះ គឺ​ពិបាក​យល់​បំផុត ។​ អ្នក​វិភាគ​រូប​នេះ​នៅ​ក្រុង​ហ្សា​ការ​តា​និយាយ​ថា​ ប្រសិន​បើ​នេះ​ជា​អំពើ​គិត​ទុក​ គឺ​ប្រហែល​ជា​មាន​អ្វី​មួយ​ដែល​លើស​ពី​ការ​រៀបចំសម្រាប់​ការវាយ​ប្រហារ​ភេរវ ​កម្ម​ថ្ងៃទី​១១​ កញ្ញា​ ទៅទៀត ។​​
មុន​ពេល​ការ​ថ្លែង​របស់​នាយក​រដ្ឋ​ មន្ត្រី​ម៉ាឡេ​ស៊ី​ ប្រភព​យោធា​មួយ​និយាយ​ប្រាប់​ AFP ពី​អ្នក​បើក​យន្ត​ហោះ​ម្នាក់​មាន​បទ​ពិសោធន៍​យ៉ាង​ខ្ពស់​បំផុត​ ដែល​ចេះ​បញ្ចៀស​ពី​ការ​​តាម​ចាប់​របស់​បណ្តា​រ៉ាដា​ស៊ីវិល​រយៈ​ពេល​ច្រើន​ ម៉ោង ក្រោយ​ការបាត់​ការទាក់​ទង​ជាមួយ​ការ​ត្រួត​ពិនិត្យ​អាកាស ។​

កាសែត​ញូវ​យ៉ក​ថែម​ កាល​ពី​ថ្ងៃទី​១៤​ មីនា​ រាយ​ការណ៍​ថា​ យន្ត​ហោះ​អាច​ប្តូរ​ទិស​ហោះ​ហើរ​​ និង​កម្ពស់​ជា​ច្រើន​លើក​ក្រោយ​បាត់​ការ​ទាក់​ទង។​ យន្ត​ហោះ​​នេះ​អាច​ហោះ​ដល់​កម្ពស់​១៣.៧០០​ម៉ែត្រ​ គឺ​ខ​្ពស់​ជាង​ការ​កម្រិត​ដែល​អនុញ្ញាត​សម្រាប់​យន្ត​ហោះ​ប៊ូអុីង​៧៧៧​ មុន​ពេល​ចុះ​​​ក្រោម​មក​ហោះ​ក្នុង​កម្ពស់​ធម្មតា​ ពេល​ហោះ​មក​ដល់​ក្បែរ​កោះ​ប៉េណាង​របស់​ម៉ាឡេ​ស៊ី ។​ ដោយ​ដក​ស្រង់​ប្រភព​ព័ត៌​មាន​សិ្នទ្ធ​ការស៊ើប​អង្កេត​ កាសែត​នេះ​បន្ត​ថា​ យន្ត​ហោះ​បែរ​ហោះ​ឆ្ពោះ​មក​ភាគ​និរតី​ អាច​ហោះ​ឡើង​ខ្ពស់​ទៀត​ ហើយ​ផ្លាស់​ប្តូរទិស​ឆ្ពោះ​ទៅ​ភាគ​ពាយ័ព្យ​សំដៅ​មហា​សមុទ្រ​​ឥណ្ឌា ។

មន្ទីរ​ប៉ង់​តា​ហ្គោន​អះ​អាងថា​ នាវា​ពិឃាត USS KIDD និង​យន្ត​ហោះ​ស៊ើប​ការណ៍​ P-8 POSEIDON ១​គ្រឿង​បាន​ទៅ​ជួយ​រុក​រក​ក្នុង​សមុទ្រ​អាន​ដាម៉ាន់​នៅ​ភាគ​ពាយ័ព្យ​ម៉ាឡេ​ ស៊ី ។​ ចំណែក​កង​ម៉ារីន​ឥណ្ឌា​ ពេល​នេះ​តម្រង់​ការ​រុក​រក​នៅ​ឈូង​សមុទ្រ​បឹង​ហ្គាល់​ ដោយដាក់​ពង្រាយ​នាវា​ចម្បាំង​៦គ្រឿង​ និង​យន្ត​ហោះ​៥​គ្រឿង​ ។​

​ចំណែក​កង​ម៉ារីន​ថៃ កាល​ពី​ថ្ងៃទី​១៥​ មីនា បាន​ផ្អាក​ការ​តាម​រុក​រក​យន្ត​ហោះ​នេះ ដោយ​អ្នក​នាំពាក្យ​ម្នាក់​និយាយ​ថា ការសម្រេច​ចិត្ត​នេះ​ធ្វើ​ក្រោយ​ពី​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ប្រកាស​ពី​ ការ​រក​ឃើញ​ទិន្ន​ន័យ​ថ្មី​ពី​ការ​ផ្លាស់​ប្តូរ​ទិស​របស់​យន្ត​ហោះ​ ។​​ រី​ឯ​វៀតណាម​វិញ​ ក៏​សម្រេច​បញ្ឈប់​ការ​តាម​រុក​រក​របស់​ខ្លួន​ដែរ​ ៕​

ប្រភព៖ កោះសនិ្តភាព

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS