1 2 3
4 5 6 7

ហ៊ុយ ច័ន្ទរាជនី បន្ថែមទុន​រាប់ម៉ឺន​ដុល្លារ ពង្រីក​ហាង​សាច់ក្លែម

ភ្នំពេញ៖ មុននេះគេធ្លាប់បានដឹងថា តារាសម្តែងវ័យក្មេង កញ្ញា ហ៊ុយ ច័ន្ទរាជនី បានចំណាយលុយ រហូយដល់ជាង៣ ម៉ឺនដុល្លារដើម្បីបើកហាងលក់ សាច់អាំង ស៊ុប និង គ្រឿងសមុទ្រ នៅក្បែមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ។ កាលនោះ នាងបានអះអាងថា ហាងមួយកន្លែងនេះ ជាការចូលភាគហ៊ុន គ្នាជាមួយបងប្រុស។

ទើបតែដំណើរការបើកលក់ មិនទាន់ទាំងបាន១ឆ្នាំផង ស្រាប់តែមានការបង្ហើបមកថា ស្រីស្រស់ ហ៊ុយ ច័ន្ទរាជនី បច្ចុប្បន្នកំពុងតែកាក់កប ជាមួយនឹងរបរបើកហាង រកស៊ីខាងលើនេះជាខ្លាំង។ មិនតែប៉ុណ្ណោះ នាងក៏មានគម្រោងចំណាយលុយផ្ទាល់ខ្លួន ដើម្បីពង្រីករបរនេះបន្ថែម ដើម្បីពេញសេចក្ដីត្រូវការពីសំណាក់ អតិថិជន ដែលតែងតែគាំទ្រនាង។

បើយោងតាមប្រភព ពីមជ្ឈដ្ឋានអ្នកគាំទ្រ បាននិយាយខ្សឹបខ្សៀវគ្នាថា ឥឡូវនេះតារាសម្តែង ស្រីសម្បូរស្នាមញញឹមបែបប្រជាប្រិយកញ្ញា រាជនី កំពុងរៀបចំគម្រោង ចំណាយលុយជាច្រើន ដើម្បីពង្រីកហាង រកស៊ីផ្ទាល់ខ្លួនមួយកន្លែងទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។ ចំពោះគម្រោងពង្រីកហាងថ្មី អាចនឹងជ្រើសរើយយកទីតាំងក្បែគ្នានោះ គឺនៅក្បែកោះពេជ្រដដែល។ គម្រោងត្រៀមចំណាយលុយ រាប់ម៉ឺនដុល្លារ ក្នុងការពង្រីកអាជីពផ្ទាល់ខ្លួនខាងក្រៅនេះ មិនត្រូវបានប្រភពខាងនេះបញ្ជាក់ឲ្យច្បាស់ទេ ថា តើជាលុយរបស់នាងផ្ទាល់ ឬមួយបានមកពីការចូលហ៊ុនគ្នា ជាមួយអ្នកណានោះទេ។

ទាក់ទងនឹងព័ត៌មាន លេចឮខាងលើនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺពី កញ្ញា ហ៊ុយ ច័ន្ទរាជនី បាននៅឡើយទេ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤នេះ ព្រោះលេខទូរស័ព្ទរបស់នាង មិនអាចទាក់ទងបាន។ គេហទំព័រ Looking TODAY ស្វាគមន៍ជានិច្ចចំពោះ ការចេញមុខមកបកស្រាយ នៅពេលក្រោយ ពីសំណាក់ កញ្ញា ហ៊ុយ ច័ន្ទរាជនី ដើម្បីឱ្យមហាជនបានដឹងពីការពិត។

តារាសម្តែង និងជាអតីត Freshie Girl លេខ១ ប្រចាំឆ្នាំ២០១១ កញ្ញា ហ៊ុយ ច័ន្ទរាជនី មួយរយៈនេះហាក់ ដូចជាកំពុងឡើងកូដ និង កាក់កបទាំងមុខជំនួញរកស៊ី ក៏ដូចជា អាជីពសិល្បៈ តាមរយៈការសម្តែង ខ្សែភាពយន្ត ការថតស្ប៉តពាណិជកម្ម និង សម្តែងឈុតកាយវិការខារ៉ាអូខេ ឲ្យបណ្តាផលិតកម្ម តូចធំមួយចំនួន។ ការលេចមុខលេចមាត់ នៅក្នុងលើទីផ្សារសិល្បៈ យ៉ាងក្រាសក្រែលមកនេះ បានធ្វើឲ្យមហាជន ទទួលស្គាល់ និង គាំទ្រចំពោះសមត្ថភាព នៃការសម្តែងរបស់ តារាស្រីសាច់ ស ហ៊ុយ ច័ន្ទរាជនី រហូតធ្វើឲ្យប្រជាប្រិយភាព កាន់តែមានការលេចធ្លោ ឡើងៗជាលំដាប់ ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS