1 2 3
4 5 6 7

គ្រូបង្រៀន​តាមផ្ទះ​ គ្មានសីលធម៌ម្នាក់​ជាប់គុក​១៨ឆ្នាំ​ ព្រោះ​ចាប់រំលោភ​កុមារី​អាយុ ៣ឆ្នាំ

អាមេរិក: លោក Loren McDonald អាយុ ៣៨ឆ្នាំ រស់នៅតំបន់ San Diego ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គឺជាគ្រូបង្រៀនម្នាក់មក ពីវិទ្យាល័យ Olympian ក្នុងតំបន់ Chula Vista ត្រូវបានតុលាការកាត់ ទោសអោយជាប់ពន្ធនាគារ រយៈពេល ១៨ឆ្នាំ បន្ទាប់ពី គេបានចាប់រំលោភកូនសិស្ស ដែលជាក្មេងស្រី អាយុ ៣ឆ្នាំម្នាក់នៅពេល កំពុងបង្រៀន នាងតូចនៅឯផ្ទះ របស់នាង។

ប៉ូលីសនិយាយថា ក្មេងស្រីរងគ្រោះ មិនមែនជាសិស្សរៀន នៅសាលាដែល McDonald បង្រៀននោះទេ ហើយ McDonald មកបង្រៀនក្មេងស្រីនេះ ដោយសារតែ ស្គាល់គ្នាយ៉ាង ច្បាស់ជាមួយក្រុមគ្រួសារ នាងតូចនិង អ្នកជិតខាងទៀតផងទើបមាន ការទុកចិត្តគ្នាឲ្យ មកបង្រៀនដល់ក្នុងផ្ទះ។

ទីបំផុត ក្រុមគ្រួសារក្មេងស្រី មិននឹកស្មានថា គេហ៊ានប្រព្រឹត្តទង្វើថោកទាប បែបនេះឡើយ ហើយជី ដូនជីតារបស់ក្មេងស្រី បានដា ក់ពាក្យប្តឹង McDonald រហូតឈានដល់ ការចាប់ខ្លួនគេបញ្ជូន ទៅតុលាការកាត់ទោស៕

Photo by LookingTODAY

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS