1 2 3
4 5 6 7

សារាយ សក្ខណា បន្ត​ចាប់អាជីព​សិល្បៈ​នៅ​អាមេរិក​

ភ្នំពេញៈ អតីតតារាសម្តែង និងជាពិធីការិនីស្រីស្អាត សម្បុរស្រអែមស្រស់ អ្នកនាង សារាយ សក្ខណា ក្រោយពីបានរៀបការ មានស្វាមី ជាមេធាវីអាណិកជនខ្មែរ រស់នៅ អាម៉េរិក លោក កែវ ប៊ុនមេត្រី រួចនាងក៏ប្រញាប់ប្រញាល់ រៀបចំខោអាវចេញ ទៅរស់ នៅជាមួយស្វាមី ឯនាយសមុទ្រភ្លាម និងបានប្រកាសផ្អាកសិល្បៈ ចោលទាំងស្រុង ។

ក្រោយពីតារាស្រីល្បីឈ្មោះ អ្នកនាង សារាយ សក្ខណា បានផ្តាច់ខ្លួនចេញពី សិល្បៈ ទៅសម្ងំ រស់នៅជាមួយស្វាមីនោះ ត្រូវបានទស្សនិកជន និងអ្នកគាំទ្រ នាងជាច្រើន បានសម្តែងការសោកស្តាយ ដែលបាត់បង់ តារាស្រីឆ្នើមម្នាក់ ពីដួងចិត្តរបស់ពួកគេ ហើយចាប់តាំងពី នាងឈប់ពីសិល្បៈ រហូតមកដល់ពេលនេះ នៅមិនទាន់មានតារា ស្រីណាម្នាក់ អាចឈាន់ជើង មកឈរលើតំណែង តារាសម្តែងល្បីឈ្មោះ ដូចនាងបាន នៅឡើយទេ ។

អ្វីដែលនឹកស្មានមិនដល់នោះ បើទោះបីជាតារាស្រី រាងខ្ពស់ស្រឡះ អ្នកនាង សារាយ សក្ខណា ចាកចេញពី ស្រុកកំណើត ទៅសម្ងំរស់នៅជាមួយស្វាមី ឯក្រៅប្រទេស ហាក់ឃ្លាតឆ្ងាយពី សិល្បៈក៏តែគេនាង នៅតែខំប្រឹងឆ្លៀត ពេលបន្តប្រឡូកសិល្បៈ ដដែល ។ ដោយនៅថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៤ខាងមុខនេះ នាងនិងបង្ហាញ វត្តមាន នៅ ក្នុងការសម្តែងមួយ ដែលមានឈ្មោះថា “រាត្រីរាំកម្សាន្ត” រួមជាមួយតារា ចម្រៀង លោក កែវ វាសនា និង កញ្ញា នីមុនីនាថ ។

បើតាមតារាស្រី អ្នកនាង សារាយ សក្ខណា កន្លងមកធ្លាប់បានបង្ហើប Looking TODAY ឲ្យដឹងថាទោះជានាងត្រូវបង្ខំចិត្ត ឈប់ពីសិល្បៈ ទាំងចិត្តនៅស្រលាញ់ សិល្បៈ ក៏ដោយតែបើសិនជា មានឱកាសនាង នៅតែឆ្លៀត ពេលមកបន្តសិល្បៈ ដូចដើម មិនបោះបង់ចោល ទាំងស្រុងនោះទេ ហើយម្យ៉ាងទៀត សម្រាប់ការចេញ ទៅរស់នៅលើទឹកដី អាម៉េរិកនោះ បើសិនជាមាន Sponsor គេហៅទៅសម្តែងនោះ បើសិនជានាងទំនេរអាចទទួល បាននាងនិង ទទួលហើយ សម្រាប់ស្វាមីរបស់ នាង គឺមិន បានធ្វើការហាមឃាត់ឫ រារាំងនាងមិនឲ្យប្រឡូក សិល្បៈនោះទេ ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

Looking Today

Looking Today

Looking Today

Looking Today

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS