1 2 3
4 5 6 7

សន នាងផល្លីកា មានកូន១ ក្រោយបែកពី វីជេ រតនា ?

ភ្នំពេញ៖ រឿងភ្ញាក់ផ្អើលមួយ បានធ្លាក់មកលើ អតីតតារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មប៊ិកមែន កញ្ញា សន នាងផល្លីកា ខណៈនាងបានដកខ្លួន ចេញពីផលិតកម្មមួយនេះ ដោយស្ងាត់ៗ ហើយសំងំមានកូនមួយយ៉ាងរំភើយ ។ មហាជនក៏ដូចជា អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកមួយចំនួន មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈតារាចម្រៀងតូចច្រឡឹង សម្បូរមន្តស្នេហ៍រូបនេះ បានបង្ហោះរូបក្មេងស្រី អាយុប្រហែលជា៦ ទៅ៧ខែម្នាក់ ហើយបានសរសេរថា “មានកូនមួយហើយខ្ញុំ..!”។

ការបង្ហោះរូប និងថែមទាំងសរសេរ បន្ថែមបែបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាស្រទាប់យុវវ័យ មានការងឿងឆ្ងល់ ជាខ្លាំង ព្រោះថា កញ្ញា សន នាងផល្លីកា បានបាត់មុខពីផលិតកម្ម ប៊ិកមែន រយៈពេលយូរមកហើយ តែពេលនេះបែរជា មានកូនពរនឹងដៃ ទៅវិញ ។ ដូច្នេះការបាត់មុខ មួយរយៈរបស់ ផល្លីកា ធ្វើឲ្យគេសង្ស័យថា នាងទៅសំងំពពោះ បង្កើតកូន ទើបមិនឃើញវត្តមាន របស់នាង បង្ហាញនៅលើកញ្ចក់ទូរទស្សន៍ និងកម្មវិធីផ្សេងៗ ។

តែយ៉ាងណា ចំពោះរឿងដែលភ្ញាក់ផ្អើល ខាងលើនេះ មិនមែនជារឿងពិតនោះទេ ព្រោះកញ្ញា សន នាងផល្លីកា មិនទាន់រៀបការនៅឡើយ ដូច្នេះមិនអាចមានកូនបានឡើយ ។ ម្យ៉ាងមហាជនមួយចំនួន បានឃើញនាងស្ទើរតែរាល់ថ្ងៃ នៅក្នុងក្លឹបកម្សាន្ត C2 ព្រោះនាងក៏ជាតារាចម្រៀងមួយដួង ប្រចាំនៅក្នុងក្លឹបមួយនេះ ។

ថ្វីត្បិតតែនេះ មិនមែនជាការពិត តែសម្រាប់តារាចម្រៀង រាងតូចច្រឡឹង ចង្កេះអង្រ្កង សន នាងផល្លីកា ត្រូវបានគេដឹងយ៉ាងប្រាកដថា នាងធ្លាប់មានចំណងស្នេហ៍ បែបបើកចំហរ ជាមួយនឹង លោក វីជេ រតនា រហូតបានប្រើពេលវេលា ស្និទ្ធស្នាលជាមួយគ្នា អស់ជាច្រើឆ្នាំ។ ប៉ុន្តែចំណងស្នេហា បែបយុវវ័យ ពោរពេញដោយចិត្តភ្លើតភ្លើង ប្រៀបបីដូចជាសត្វមមាច មិនខ្លាចភ្លើងនេះ មិនអាចមានអាយុកាល យូរអង្វែងឡើយ ពោល សន នាងផល្លីកា បានសុំចែកផ្លូវគ្នាដើរ ជាមួយនឹង វីជេ រតនា ទាំងគ្មានអាល័យស្នាមស្នេហ៍ធ្លាប់សាងជាមួយគ្នា។

តាំងពីពេលនោះមក គេសង្កេតឃើញតួឯកខាងប្រុស លោក វីជេ រតនា តែងសម្ដែងការខូចចិត្តខូចថ្លើម ស្ដាយស្រណោះ ទីលានអនុស្សាវរីយ៍ទាំងឡាយ ដែលធ្លាប់សាងជាមួយគ្នា តែសម្រាប់ សន នាងផល្លីកា ហាក់មិនចេះខ្វល់ខ្វាយ ក្នុងចំណងបែកបាក់នេះទេ ហើយត្រូវបានមិត្តភក្តិ និងមហាជន ដែលបានដឹងរឿងច្បាស់ បានដាក់ការសង្ស័យ ក្នុងស្ថានភាពដ៏គួរឲ្យទុកចិត្តមួយថា សន នាងផល្លីកា មានស្នេហាជាមួយអ្នកទី៣ អាចជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាង លោក វីជេ រតនា ពោលគឺអាចចិញ្ចឹមនាងរស់ដោយស្រួល មិនចាំបាច់មកខាំគ្រួសខាំថ្ម ស៊ីអត់ស៊ីឃ្លាន ដូចជាវីជេ រតនា ឡើយ ទើបនាងជ្រើសយកការចែកផ្លូវ ដើម្បីអនាគតមួយដ៏ភ្លឺស្វាង ក្នុងគំនរមាសប្រាក់៕

Looking Today

Looking Today

Looking Today

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS