1 2 3
4 5 6 7

សាយ រតនៈ រងការ​រិះគន់ ពីអ្នកគាំទ្រ​ថា បានល្បី វាយឫក​ខ្ពស់

ភ្នំពេញ៖ តារាសម្តែង និងពិធីករប្រុសសំឡេងក្រអួនក្រអៅ ប្រចាំស្ថានីយទូរសទ្សន៍ CTN លោក សាយ រតនៈ មុននេះ ត្រូវគេ មើលឃើញថា លោកមិនត្រឹមតែទទួលបាន នូវភាពជោគជ័យពីអាជីពសិល្បៈទេ ថែមទាំងបានបង្កើន នូវភាពល្បីល្បាញកាន់តែ ខ្លាំង រហូតត្រូវបានទស្សនិកជន ទទួលស្គាល់សមត្ថភាព និងគាំទ្រស្ទើរគ្រប់ៗគ្នា។ ខណៈជោគជ័យក្នុងអាជីពសម្តែង និង ជាពិធីករ ត្រូវបានមហាជនអ្នកគាំទ្រមជ្ឈដ្ឋាន ខាងក្រៅមើលឃើញថា តារាប្រុស រូបនេះ ក៏បានជួបប្រទះ រឿងអាស្រូវជីវិតស្នេហា ស្ទើរតែងើបមុខមិនរួចទៅហើយ កាលពីប៉ុន្មានខែមុននេះ។ យ៉ាងណាក្តី រឿងនេះ ទើបតែបានរសាត់ចាកឆ្ងាយ មិនទាន់ទាំងលុបដាន់អស់ផង ក៏ស្រាប់តែឮព័ត៌មាន និយាយមកថា ពិធីករ សាយ រតនៈ ហាក់ដូចជាបញ្ចេញចរិកឫកពារឆ្មើងឆ្មៃ ដាក់ទស្សនិកជនជាអ្នកគាំទ្រ រហូតមានការរិះគន់ ទៅលើរូបលោក។

ប្រភពពីមជ្ឈដ្ឋាន អ្នកគាំទ្រខាងក្រៅ បានលើកឡើងថា ពិធីករ កំពុងមានឱសកាសច្រើន សម្រាប់ជ្រែកចូលទីផ្សារសិល្បៈ ហើយក៏អាចទាញយក ការគាំទ្របានច្រើន ពីទស្សនិកជន លោក សាយ រតនៈ ក្រោយពីមានកេរ្តិ៍ឈ្មោះល្បី លេចធ្លោបន្តិចមកហើយនោះ ហាក់ដូចជាតម្កើងឫកហួសការស្មាន មិនសមភ្នែកមហាជន អ្នកគាំទ្រសោះ។ស្រដៀងគ្នានេះដែរ ក៏មានមត្តិខ្លះបានធ្វើការរិះគន់ ទៅលើតារាសម្តែង លោក សាយ រតនៈ ថា ចាប់តាំងពីមានឈ្មោះល្បីបន្តិចមក លោកក៏បានផ្លាស់ប្តូរ ឥរិយាបទខុសប្លែកពីមុន ដោយចរិកអំនួត និងភាពល្បី ភ្លេចគិតដល់អារម្មណ៍របស់អ្នក ដែលតែងគាំទ្រជុំវិញខ្លួន ទើបមួយរយៈចុងក្រោយនេះ ហាក់ធ្លាក់ចុះមកវិញ នូវប្រជាប្រិយភាព និងបាត់បង់អ្នកការគាំទ្រ។

ប្រភពបានបន្ថែមថា ពិធីករធ្លាប់មានប្រជាប្រិយភាព និងអាចឆក់បានការគាំទ្រ ពីសំណាក់ទស្សនិកជន លោក សាយ រតនៈ បើទោះបីជាពេលមុន ត្រូវបានគេទទួលស្គាល់ថា ជាពិធីករមានភាពលេចធ្លោ នៅក្នុងកម្មវិធីផ្សាយផ្ទាល់ របស់បណ្តាញស្ថានីយទូរសទ្សន៍ CTN ក៏ពិតមែន តែលោកមិនបានសម្របខ្លួន ទៅតាមពេលវេលា ដែលជាការចង់បានពីមហាជនវិញនោះឡើយ។ផ្ទុយទៅវិញតារារូបនេះ តែងបញ្ចេញឥរិយាបទឫកពារឆ្មើងឆ្មៃ ព្រងើយកន្តើយដាក់អ្នកគាំទ្រ មើលទៅមិនសមភ្នែកសោះ។
គេហទំព័រ LookingTODAY មិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយដោយផ្ទាល់ ពីលោក សាយ រតនៈ បាននៅឡើយទេនារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣៤នេះ។ LookingTODAY ស្វាគមន៍ ចំពោះការចេញមុខ បកស្រាយពីតារាពិធីករ សាយ រតនៈ នៅពេលក្រោយ។

ជាការពិតណាស់ ភាពស្ថិតស្ថេរសម្រាប់ការដណ្តើម បានទីផ្សារសិល្បៈដើម្បីឆ្ពោះទៅរកការគាំទ្រ និងរក្សាបាននូវប្រជាប្រិយភាពឲ្យយូរអង្វែងនោះ គឺអាស្រ័យទៅលើការចូលរួម លើកទឹកចិត្ត និងផ្តល់ទំនុកចិត្ត ពីទស្សនិកជន។ ប៉ុន្តែបើសិនតារាចម្រៀង និងសម្តែងប្រុស-ស្រីទាំងនោះ មិនបានគិតឱ្យបានដិតដល់ទៅ លើការរៀបចំឭកពារ ឲ្យបានល្អសម្រាប់ក្រសែភ្នែកមហាជនជាអ្នកគាំទ្រនោះទេ ភាពល្បី និង កេរ្តិ៍ឈ្មោះ អាចនឹងរបេះបាត់ទៅវិញ ដោយមួយប៉ប្រិចភ្នែក នៅពេលណាមួយជាមិនខានឡើយ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS