1 2 3
4 5 6 7

ខៀវ ដាឡិច សង្ស័យមានប្រុស​បើកមុខជំនួញឲ្យ ខណៈដកខ្លួនពី​អាជីពសិល្បៈ

ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មរ៉ក់ និយមលេងខ្លួនសិចស៊ី កញ្ញា ខៀវ ដាឡិច រយៈពេលជិតមួយឆ្នាំចុងក្រោយនេះ ហាក់ស្ងប់ស្ងាត់ពីសិល្បៈ ស្ទើរទាំងស្រុង បន្ទាប់ពីមានព្យុះភ្លៀង ព័ត៌មានពីរឿងរ៉ាវជីវិត ស្នេហាឯកជនក្រៅឆាក។ ទន្ទឹមនឹងគ្នានេះ គេសង្កេតឃើញថា នាងក៏មានការធ្លាក់ចុះ នូវប្រជាប្រិយភាព ខណៈថ្មីៗនេះ លេចធ្លាយដំណឹងពីការ ចង់ផ្អាកអាជីពសិល្បៈ ទាំងមិនស្តាយស្រណោះ ហើយស្រវាទៅចាប់យក របររកស៊ីថ្មី ដែលអ្នកសិល្បៈភាគច្រើនកំពុងតែ ដើរលើផ្លូវនេះ។

ការបាត់មុខ មិនសូវឃើញបង្ហាញខ្លួនពី សំណាក់តារាចម្រៀងសាច់ស្រស់ កញ្ញា ខៀវ ដាឡិច អស់មួយ រយៈពេលមកនេះ បាន ធ្វើឲ្យមហាជន ដែលធ្លាប់គាំទ្រ ដាក់ការចាប់អារម្មណ៍ និងលើកជាការសង្ស័យថា ប្រហែលជានាង មានគ្រោងចង់ផ្អាកជីវិតសិល្បៈ ស្របពេលលេចដំណឹងថា ដាឡិច មានបុរសម្នាក់ ជាមន្រ្តីធំ តាមថ្ពក់យកបេះដូង។ មុននេះបន្តិច គេធ្លាប់ចាំបានតារាស្រី ខៀវ ដាឡិច ត្រូវបានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន តែងបានលើកឡើង និយាយពីការលួចមានទំនាក់ទំនង ស្នេហាក្រៅឆាកជាមួយបុរស មានងារជាមន្រ្តី ក្នុងស្រុកម្នាក់។ ប៉ុន្តែបើទោះបីជា មានការលើកឡើងយ៉ាងនេះ ក៏ពិតមែន មិនបានធ្វើឱ្យតារាស្រីរូបនេះ ឈឺក្បាលបញ្ចេញប្រតិកម្ម ឆ្លើយតបវិញនោះឡើយ។

ស្របពេលនឹងគ្នា មានដំណឹងរអេចរអូចមកថា ខៀវ ដាឡិច ពេល នេះកំពុងតែសប្បាយចិត្ត ជាមួយការងារ បើកជំនួញផ្ទាល់ខ្លួនខាងក្រៅ ក៏ដូចជាការសាងស្នេហាផ្អែមល្ហែមជាមួយនឹងបុរសម្នាក់ ដែលជាអ្នកចាំជួយឧបត្ថម្ភពីក្រោយខ្នង។

យោងតាមប្រភពខាងលើ បានឱ្យដឹងថា រយៈពេលចុងក្រោយនេះ ខៀវ ដាឡិច គឺតែងបានសម្ញែងភាពហ៊ឺហារ ស៊ីវិល័យ ជាមួយនឹងការលេងខ្លួន ដោយការប្រើប្រាស់នូវ សម្ភារៈមានតម្លៃថៃ្ល និងទំនើបៗខុសប្លែកគ្នា ជាងពេលមុន។ ម្យ៉ាងទៀត ដាឡិច ហាក់ដូចជាពុំសូវចាប់អារម្មណ៍ ការងារ សិល្បៈខ្លាំងដូចមុនទេ ព្រោះកំពុងតែឈោងចាប់ អាជីពថ្មីក្រៅពីសិល្បៈ។

នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY បានទាក់ទង ដើម្បីសុំការបកស្រាយពី កញ្ញា ខៀវ ដាឡិច តាមរយៈទូរស័ព្ទ ប៉ុន្តែនៅពេលទំនាក់ទំនងបានហើយ ត្រូវបានតារាចម្រៀងស្រីរូបនេះឆ្លើយប្រាប់មកវិញថា “សុំទោសបង ! ឥឡូវនេះ ខ្ញុំកំពុងរវល់ ពិបាកនិយាយគ្នាណាស់។ ចាំខ្ញុំទាក់ទងទៅបងវិញ នៅពេលក្រោយ..!”។រួចក៏ចុចផ្ដាច់ទូរស័ព្ទតែម្ដង។

ស្រីស្រស់និយមស្លៀកពាក់ បែបសិចស៊ី កញ្ញា ខៀវ ដាឡិច គឺជាតារាចម្រៀង មួយរូប ដែលធ្លាប់មានភាពលេចធ្លោ នៅក្នុងផលិតកម្ម Rock ក្នុងចំណោមតារាចម្រៀងរួមដំបូល។ ក្រោយពេលផលិតកម្មរ៉ក់ ប្រកាសផ្អាកចេញបទចម្រៀងនោះ នាងក៏បានវេច បង្វេចដើរស្វះស្វែង រកផលិតកម្មថ្មី រហូតបានមកជ្រក លើដំបូលផលិតកម្ម ប៊ិកមែន (BIGMAN) ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS