1 2 3
4 5 6 7

ផលិត​កម្ម ខ្មែរ រចនា​ ថត​រឿង​បែប​វិទ្យា​សាស្ត្រ​ដំបូង​គេ​នៅ​កម្ពុជា

រាជធានីភ្នំពេញ​ ៖ ខ្សែ​ភាព​យន្ត​រឿង លោហិត​អាទិ​ទេព ដែល​ជា​ភាព​​​យន្ត​បែប​វិទ្យា​សាស្ត្រ​យក​លំនាំ​តាម​បែប​បរទេស មាន​តួ​អង្គ​ប្រែ​ក្លាយ​ពី​មនុស្ស​ធម្មតា​ទៅ​ជា​មនុស្ស​ចម្លែក ។ ខ្សែ​ភាព​យន្ត​បែប​នេះ នៅ​កម្ពុជា​មិន​ទាន់​មាន​ផលិត​កម្ម​ណា​មួយ​​បាន​ថត​ ឬ​ផលិត​ឡើយ ដែល​នេះជាលើក​ទី​មួយ​ដែល​ផលិត​កម្ម ខ្មែរ រចនា បាន​ផលិត​ និង​ថត​ ក៏​ដូច​ជា​លើក​ទី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ផង​ដែរ។

លោក​លីម សាខន អ្នក​ដឹក​នាំ​រឿង​លោហិតអាទិទេព បាន​​និយាយ​ត្រួស​ៗ​ពី​សាច់​រឿង​នេះ​ថា ក្នុងរឿង​​នេះ ចង់​សំដៅ​ទៅ​លើ​មនុស្ស​ម្នាក់​បាន​បញ្ចូល​ឈាម​ដែល​មាន​សារ​ធាតុ​ពិស​ខ្លាំង​ ដែល​ផ្ទុក​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​សម្រាប់​វេជ្ជ​​បណ្ឌិត​​ធ្វើការ​ពិសោធន៍ ​ដែល​បណ្ឌិត​នៅ​ក្នុង​សាច់​រឿង​បាន​បញ្ជាក់​ប្រាប់​ថា បើ​សិន​ជា​ឈាម​ដែល​មាន​​ជាតិ​ពិស​នោះ​ចាក់​ចូល​ក្នុង​ខ្លួន​មនុស្ស​វា​នឹង​ អាច​ឱ្យ​មនុស្ស​នោះ​ស្លាប់ ។ ផ្ទុយ​ទៅ​វិញ នៅពេល​ដែល​ឈាម​នោះ​ត្រូវ​ច្រឡំ​ចាក់​ចូល​ក្នុង​តួ​អង្គ​ តែ​បែរ​ជា​​មិន​ស្លាប់​ ហើយ​មាន​ឥទ្ធិ​ពល​កាន់​តែ​ខ្លាំង​ជាង​មនុស្ស​ធម្មតា​ទៅ​វិញ​ ដូច​នឹង​កម្លាំង​​អាទិទេព​ម្នាក់​ នេះ​ហើយ​ជា​ចំណុច​សំខាន់​នៃ​សាច់​រឿង​ទាំង​មូល ។

​លោក​បន្ត​ថា ក្នុង​សាច់​រឿង​នេះ មាន​ឈុត​ឆាក​ផ្គរ ​រន្ទះ​ និង​មាន​មនុស្ស​ចម្លែក​​ ឬហៅថា បិសាច​ និង​​មាន​ឈុត​ឆាក​សាហាវ​ជាច្រើន​​ តាម​បែប​លក្ខណៈ​​វិទ្យា​សាស្ត្រដែល​តួអង្គ​ក្នុង​​រឿង​នេះ​ភាគច្រើន​​ជា​ តួសម្តែង​ថ្មីៗ រួម​ជា​មួយ​តួ​សម្តែង​ជើង​ចាស់​ក្នុង​គោល​បំណង​​ជំរុញ​ឱ្យ​ពួក​គេ​មាន​ជំនាញ ​ក្នុង​ការ​សម្តែង ក៏​ដូច​ជា​ពង្រឹង​នូវ​សមត្ថ​ភាព​របស់​គេ​ឱ្យ​កាន់​តែ​ពូកែ​ឡើង ។

ក្នុង​រឿង​នេះ នឹង​ត្រូវ​ប្រើ​ពេល​សម្រាប់​ថត​រយៈ​ពេល​បីខែ គិត​ចាប់​ពីពេល​ថត​ដំបូង ហើយ​ទីតាំង​នឹង​ត្រូវ​ថត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ នៅភ្នំតាម៉ៅ ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​មណ្ឌល​គីរី ។ ហើយ​បន្ទាប់​ពី​ថត​ចប់​រឿង​នេះ នឹង​ចាក់​នៅ​ក្នុង​បណ្តា​រោង​ភាព​យន្ត​​មួយ​ចំនួន​នៅ​​រាជធានី​ភ្នំពេញ ដូច​ជា​នៅ​ក្នុង​រោង​ភាព​យន្ត​លីជេន និង​សូរិយា ។ រឿង​នេះ​ដែរ លោក​បញ្ជាក់​ថា មាន​រយៈ​ពេល​ប្រហែល​ជា​ជិត​២​ម៉ោង​តាម​ស្តង់ដារ​នៅពេល​យើង​ថត​ចប់ និង​កាត់​ត សម្រាប់​ចាក់​នៅ​តាម​បណ្តា​រោង​ភាព​យន្ត​នានា ។ លោក​លីម សាខន បាន​បន្ថែម​ថា ចំពោះ​ផ្ទៃ​រឿង​ទាំង​មូល​ដែល​ត្រូវ​ថត នា​ពេល​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា​អស់​៥​ម៉ឺនដុល្លារ ដោយ​សារ​មិន​រាប់​បញ្ចូល​ទាំង​ឧបករណ៍​ និង​បច្ចេក​ទេស​​ដែល​ត្រូវ​ថត​ក្នុង​ឈុត​ទាំង​អស់​នៃ​រឿង​លោហិត​អាទិ​ទេព​ នេះ ។

525cb815-c4aa-4c56-983e-0a48a4001df3 f3529e8f-076b-43f3-bee9-ad2b3c327f78

ប្រភព៖ កោះសន្តិភាព

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS