1 2 3
4 5 6 7

សាលា​ឧទ្ធរណ៍​បន្ធូរ​ទោស​ក្រុម​មេធាវី​ទំនើង ដេវិដ ឆាណាយវា

10-story-1

ជន​ ជាប់​ចោទ ដេវិដ ឆាណាយវា ពេល​​សមត្ថកិច្ច​នាំ​ខ្លួន​ឡើង​តុលាការ​។ រូបថត ហុង មិនា

ភំ្នពេញៈ ​អតីត​មេធាវី​ លោក ​ដេវិដ ឆា​ណាយវា​ និង​ក្មួយ​ប្រុស​ រួម​នឹង​មិត្ត​ភក្តិ ពី​ថ្ងៃ​ពុធត្រូវ​បាន​សាលា​ឧទ្ធរណ៍​បន្ធូរ​បន្ថយ​ទោស​ ពី​បទ​វាយ​អ្នក​កាសែត​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ ​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ឆ្នាំមុន។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លោក ឃុន​ លាង​ម៉េង​ បាន​ថ្លែង​ថា​ ក្រុមប្រឹក្សា​យល់​ឃើញ​ថា ​រឿង​ក្តីនេះ​ជន​ជាប់​ចោទ​បាន​បដិសេធ ​តែ​តាម​អង្គ​ហេតុ​នៅ​ថ្ងៃ​នោះ ​ពិត​ជា​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​និង​មាន​អំពើ​ហិង្សា តែ​ពុំ​មាន​ប្រើ​អាវុធ​ទេ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ដក​ពាក្យ​បណ្តឹង ដែរ ហេតុ​នេះ​តុលាការ​គប្បី​ពិចារណា ក្នុង​បញ្ហា​នេះ។

លោក​បញ្ជាក់ ថា៖ ​«សំអាង​ហេតុ​និង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី ​មាន​លក្ខណៈ​ត្រឹម​ត្រូវ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​សម្រេច​កែប្រែ​ពីការ​ដាក់​ទោស​លើ​ឈ្មោះ ដេវិដ ឆាណាយ​វា ​ពី​៣​ឆ្នាំ មក​១ឆ្នាំ ប្រាក់ អូហ្វី​ ហៅ​ ម៉ា អូហ្វី ​ពី២​ឆ្នាំ មក​១១​ខែ និង ១៥ថ្ងៃ និង​ឈ្មោះ យាន​ ​ស៊ីណា ​ដាក់​២​ឆ្នាំ​​ដដែល​តែ​ព្យូរ​ធម្មតា ​និង​បញ្ឈប់​ដីកា​ចាប់​ខ្លួន យាន ស៊ីណា ​ក្រៅពី​នេះ​សម្រេច​តម្កល់​ទុក​នៅ​ដដែល»។​

លោក​ តា​ន់ ​សេណា​រ៉ុង ​តំណា​ងមហា​អ​យ្យកា​រ ​បានស​ន្និ​ដា្ឋន​ថា ​យ​ប់នោះ​ពិ​ត​ជាមា​ន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​ឈ្មោះ ​ម៉ា អូ​​ហ្វី ​និងមិ​ត្ត​ភក្តិ​ ហើយអង្គហេតុ​មួយ​ទៀត​ ដែ​ល​​សា​លា​​ដំ​បូ​ងរា​ជ​ធា​នី​ចោ​ទ​ថា​ មា​ន​អំ​ពើ​ហិ​ង្សាដោ​យ​ចេ​ត​នា​ ​តែ​លោក​មិន​ទទួ​លស្គា​ល់ថា​មាន​ដូច​បទ​ចោ​ទ​ទេ​ ។

លោក​​ប​ន្តថា​ ក្នុង​នោះក៏​ជន   រ​ងគ្រោះ​បាន​ដក​ពាក្យ​បណ្តឹង និង​គ្មាន​វិក្កយ​បត្រ​ជន​រងគ្រោះ​ព្យាបា​​ លរបួស​ ដែ​​លប​ញ្ជាក់​ថា​ ជន​ជាប់​ចោទ​ទំាង​៣នា​ក់​ប្រើ​អំពើ​ហិង្សា​​នោះ​ដែរ ។

លោក​​ប​ ញ្ជា​ក់ថា៖​«ហេ​តុនេះ​សុំ​ឲ្យក្រ​ុម​ប្រឹក្សា​ជំនុំ​ជ​ម្រះ ​ប​ដិ​សេធចោ​ល​កា​រ​ចោទ​ប្រ​កា​ន់​និង​ទុ​​​កជា​មោឃៈ​ និង​ឲ្យ​ជន​ជាប់​ចោទ​ទាំ​ង​៣នា​ក់នេះ ​មា​ន​សេរី​ភា​ព​​ឡើង​​វិ​ញ​»។

ក្នុ ​ងពេ​ល​សួរ​ដេ​ញដោ​ល​ក្នុង​សវនាការ​ពី​ម្សិល​មិញ​​ទាំង​ ដេ​វិដ ​ឆាណាយ​វា និង ​ប្រាក់ ​អូហ្វី បាន​ច្រាន​ចោ​ល​ប​ទចោ​ទហើយ​ថា​ ​ពួក​គេ​ពុំបាន​វា​យ​ក្រុមអ្ន​ក កាសែ​ត​ ដូច​ការ​ចោ​ទទេ​និ​ងបា​ន ​ស្នើ​​សុំឲ្យ​តុ​លា​កា​រលើក​លែង​បទ​ចោ​ទ​និ​ង​ដោះ​លែង​ពួកគេឲ្យ​មា​ន​សេ​ រីភា​​ព​​វិញ​។

លោក ​ ឆា​ណាយ​វា​ បាន​ប្រាប់​ឲ្យ​ដឹ​ងនៅ​ក្រោយ​ពេ​លប្រ​កាស​សាល​ដី​កាថា​៖​ «ខ្ញុំ​ដូច​​ជាគ្មាន​អី​និ​យា​យទេ ​​តែ​ខ្ញុំសប្បាយ​ចិ​ត្ត​​នឹង​កា​រ​ស​ម្រេ​ច​នេះ​»។

គួរ​រំឭក​ថា សំណុំ​រឿង​នេះ​សា​លា​​ដំបូង​​​រាជធា​នី​​ភ្នំ​ពេញ​​ កាល​ពី​ថ្ងៃទី​២៧ ​​ខែមិថុនា​ ឆ្នាំ​២០​១​៣ ​​ បាន​សម្រេច​ផ្តន្ទា​ទោស ​លោក​ ដេវិដ​ ឆាណាយវា ​អាយុ​៤១​ឆ្នាំ​ ឲ្យ​ជាប់​ពន្ធ​នាគារ​​៣ឆ្នាំ ​និង​ពិន័យ​​ប្រាក់​ចំនួន​៦​លាន​រៀល​  យាន​ ស៊ីណា  ​អាយុ​៤៤​ឆ្នាំ ​អតីត​រដ្ឋ ​លេខា​ធិការ​​នៃ​ក្រសួង​យុត្តិធម៌​ និង ប្រាក់ ​អូហ្វី​ ហៅ​ ម៉ា អូហ្វី​ អាយុ​២០ឆ្នាំ​ និស្សិត​ច្បាប់ ​ត្រូវ​កាត់​ទោ​ស​​ម្នាក់ៗ​ឲ្យ​ជាប់​ពន្ធ​នាគារ​ចំនួន​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​៤​លាន​​រៀល​ ពី​បទ​វាយ​អ្នក​កាសែត​៥​នា​ក់​​ នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ ​។

ប៉ុន្តែ​​សេចក្តី​សម្រេច​​របស់​សាលា​ដំបូង​ នេះ ​ត្រូវ​​ជន​ជាប់​ចោទ​ប្តឹង​ឧទ្ធរណ៍​ ហើយ​សាលា​ឧទ្ធរណ៍​បាន​បើក​សវ​នា​ការ​ជំនុំ​ជម្រះ ​កាល​ពីថ្ងៃ​ទី១២​ ខែ​វិច្ឆិកា​ និង​បាន​ប្រ​កាស​សាល​ដី​កា​ចាត់​​របៀ​ប ​នៅថ្ងៃ​ទី២៩ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០១​៣​ ​ដើម្ប​ី​​​កោះ​ហៅ​​ដើម​បណ្តឹង​​អ្នក​កាសែត​​ទាំង​​៥រូប ឲ្យ​ចូល​បំភ្លឺ តែ​នៅ​ថ្ងៃ​សវ​នាកា​រ​គ្មាន​​វត្តមាន​អ្ន​ក​ទាំង​នេះទេ។

លោក​​ ឆាណា​យវា ​ ព្រម​ទាំង​ក្មួយ​​ប្រុស​ឈ្មោះ ​ប្រាក់​ អូហ្វី ​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី១​៩​ ខែ​មីនា​ ឆ្នាំ២០១៣ ​​ត្រូវ​ចោទ​ប្រ​កាន់​ថា​ ស្ថិត​នៅ​ក្នុ​ង​​ចំណោម​ក្រុម​មនុស្ស​ដែល​​វាយ​​​ប្រ​ហារ​មក​លើ​អ្នក​សា​ រព័ត៌​មាន នៅ​ក្នុ​ង​ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ ​ ហើយ​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​ព្រៃ​ស​ ។

ក្រៅ ​ពីសំ​ណុំរឿង​នេះ​ លោក​ ឆាណាយវា ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​តម្កល់​សាល​ក្រម​សាល​ដំ​បូង​រាជធានី​ ដែល​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធា​គារ ១៨ខែ​ និង​ ពិន័យ​ជា​ប្រាក់១លាន ៥សែន​រៀ​ល​ ពី​បទ​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ ហើយសំ​ណុំរឿ​ងនេះ​ក៏​បាន​ចូ​ល​ទៅដ​ល់​តុ​លា​កា​រ​​កំ​ពូល​រួច​ហើយ​ដែរ​៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS