1 2 3
4 5 6 7

ក្រុមបាតុករ អាវក្រហមថៃ ចាប់ផ្តើមឡោមព័ទ្ធ អង្គភាពប្រឆាំង អំពើពុករលួយ

បាងកក៖ ក្រុមបាតុករអាវក្រហមថៃ ជួបជុំគ្នា នៅនៅមុខអង្គភាព ប្រឆាំងអំពើពុករលួយ ខណៈដែល អង្គភាពមួយនេះ ត្រៀមប្រកាសការចោទ ប្រកាន់នាយករដ្ឋមន្រ្តី យីងឡាក់ ពីបទពុករលួយលើ គម្រោងទិញស្រូវ ពីកសិករ។

យោងតាមគេហទំព័រ INN នៅថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះចុះផ្សាយឲ្យដឹងថា នៅ បរិវេណមុខ អង្គភាពប្រឆាំង អំពើពុករលួយថៃ មានក្រុម បាតុករអាវ ក្រហមច្រើននាក់កំពុងជួបជុំគ្នា ក្នុងគោលបំណង ស្វែងរកយុត្ថិធម៌ ជូននាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត់ ដែលត្រូវបានអង្គភាព មួយនេះបានចោទ ប្រកាន់ ថាបានប្រព្រឹត្តិអំពើពុករលួយលើគម្រោងទិញស្រូវពីកសិករថៃ ផ្ទុយទៅវិញ គម្រោងនេះ បានជួយឲ្យប្រជាកសិករថៃ ដែលជាឆ្អឹងខ្នងប្រទេស មានជីវភាព ប្រសើរឡើង។ នៅព្រឹក នេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ នឹងប្រកាសជាសារធាណៈនូវការចោទប្រកាន់ នាយករដ្ឋមន្រ្តី រួមទាំង គណៈរដ្ឋមន្រ្តី ពីបទ ប្រព្រឹត្តិអំពើពុករលួយ លើគម្រោងទិញស្រូវពីកសិករថៃ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានអះអាងថា នាយករដ្ឋមន្រ្តី យីងឡាក់ បានចាត់តាំងអ្នកតំណាង ដើម្បីស្តាប់ ការ ចោទប្រកាន់ពីអង្គភាពខាងលើ ព្រោះនាយករដ្ឋមន្រ្តី កំពុងភារកិច្ចនៅភាគខាងជើង ប្រទេសថៃ ។

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS