1 2 3
4 5 6 7

សុខ មុន្នីពិសី ទទួលស្គាល់ថា​នាំបងស្រី​ជួបប្រុស​ក្នុងភោជនីយដ្ឋាន​​មែន!​

ភ្នំពេញ៖ មុននេះបន្តិច តារាសម្តែងវ័យក្មេងសាច់ស សម្បូរមន្តស្នេហ៍ កញ្ញា សុខ មុន្នីពិសី បានលេចឮព័ត៌មានថា នាងលួចលាក់ មានចំណងស្នេហ៍ ជាមួយបុរសម្នាក់រស់នៅ សហរដ្ឋអាមេរិក ។ តែទាន់បានប៉ុន្មានផង ស្រីស្រស់ថ្ពាល់ខួចរូបនេះ ប្រាប់ឲ្យ LookingTODAY ដឹងក្នុងឱកាសដែលនាង ថតខារ៉ាអូខេចម្រៀង ឲ្យផលិតកម្មថោន កាលពីម្សិលមិញថា ចំណងស្នេហ៍រវាង នាងជាមួយបុរសអាមេរិក ដែលគេនិយាយនោះ បានផ្តាច់ទំនាក់ទំនងស្នេហ៍ ជាមួយគ្នាហើយ ហើយថា ពេលនេះនាងមិនទាន់ ចង់បានសង្សារទេ ។

រឿងរ៉ាវរបស់ស្រស់ សុខ មុន្នីពិសី មិនទាន់ចប់ទេ ស្រាប់តែកាលពី ពេលកន្លងទៅថ្មីៗនេះ តារាសម្តែងវ័យក្មេង និងជាតារាម៉ូដែល សម្បូរមន្តស្នេហ៍ សុខ មុន្នីពិសី ត្រូវបានប្រភពចេញពី ភោជនីយដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ ដែលមានទីតាំង នៅម្តុំបុរីកីឡា បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា សុខ មុន្នីពិសី និងបងស្រី របស់នាង គឺកញ្ញា សុខ មុន្នីរក្សា បានដឹងដៃគ្នាទៅជួបប្រុសៗ នៅក្នុងភោជនីដ្ឋានមួយក្បែរ បុរីកីឡាប្រហែល ជាម៉ោង៩យប់ ។

ប្រភពដដែលក៏បានឲ្យដឹងទៀតថា ស្រីស្រស់បងប្អូនបង្កើតទាំងពីរដួង ហាក់មានភាពស្និទ្ធស្នាល និងកៀកកើយ ជាមួយប្រុសៗ ទាំងអស់នោះ ដូចគូសង្សារនឹងគ្នាអីចឹង ។ ចំពោះព័ត៌មានខាងលើនេះ ត្រូវបានតារាសម្តែងចង្កេះ តូចច្រមុះស្រួច សុខ មុន្នីពិសី ច្រានចោលភ្លាមៗ នៅក្នុងឱកាសថត MTV ឲ្យផលិតកម្មថោន កាលពីម្សិលមិញ នៅលើទឹកដី រមនីយដ្ឋានទន្លេបាទី ថា នាងទទួលស្គាល់ថា រូបនាង និងបងស្រីពិតជា បានទៅភោជនីយដ្ឋាន នៅម្តុំ បុរីកីឡាមែន ហើយការទៅនោះ មានមនុស្សច្រើនមាន ទាំងប្រុសទាំងស្រី៖ ”មិនមែនជាការពិតទេ រឿងហ្នឹង…! តាមពិត ថ្ងៃនោះ ខ្ញុំទៅខួបកំណើតគេតើ… មិនមែនដូចពាក្យ គេនិយាយនោះទេ” ។

ស្រីស្រស់ទងវង សុខ មុន្នីពិសី និយាយទៀតថា ខួបកំណើតដែលប្រារព្វ នៅម្តុំបុរីកីឡា នោះ គឺជាខួប មនុស្សប្រុស ដែលទើបតែ មកពីសហរដ្ឋអាមេរិក ។
ពាក់ព័ន្ធទៅនឹងការងារ ក្នុងសិល្បៈវិញតារាសម្តែង ថ្ពាល់ខួចវ័យក្មេងរូបនេះ បានប្រាប់ថា នាងហាក់មមាញឹក និងការងារ នៅក្នុងសិល្បៈជាខ្លាំង ព្រោះនាងជាប់ ថតខារ៉ាអូបទចម្រៀង ឲ្យផលិតកម្មថោន ជាប់រហូត ស្ទើរតែរកពេលសម្រាកមិនបាន ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS