1 2 3
4 5 6 7

មីយ៉ាន់​ម៉ា​ប្រទះ​ឃើញ​ថ្ម​គជ់​ដ៏​ធំ​ទម្ងន់​ជាង​50​តោន​

សារ​​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ថា​ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ធម្ម​ជាតិ​របស់​មីយ៉ាន់​ម៉ា​ បាន​ប្រកាស​ថា​ មាន​ការ​រុក​រក​ឃើញ​ថ្ម​គជ់​ទម្ងន់​ជាង​៥០​តោន​ នៅ​ក្នុង​រដ្ឋ​កាឈីន​ ភាគ​ខាង​ជើង​ប្រទេស​ ហើយ​អាជ្ញា​ធរ​បាន​បញ្ជូន​កង​កម្លាំង​ទៅ​ការ​ពារ​យ៉ាង​តឹង​រ៉ឹង​ ។​

ថ្ម​គជ់​នោះ​បាន​រក​ឃើញ​ដោយ​អ្នក​ស្រុក​មាន​អាជីព​ជីក​រក​គជ់​ នៅ​ក្នុង​រដ្ឋ​កាឈីន​ ភាគ​ខាង​ជើង​ប្រទេស​ កាល​ពី​ពេល​ ថ្មីៗ​កន្លង​មក​ ។ ប្រហែល​ជាង​ពាក់​កណ្តាល​នៃ​ដុំ​គជ់​នោះ​កប់​នៅ​ក្នុង​ដី​ដ៏​ជ្រៅ​ ធ្វើ​ឱ្យ​ពិបាក​គណនា​ពី​ទំហំ​ ប៉ុន្តែ​មាន​ការ​ប៉ាន់​ប្រមាណ​ថា​ វា​អាច​មាន​ទំហំ​ប្រហែល​៥,៥​ម៉ែត្រ​ ។​ គជ់​ដែល​មិន​ទាន់​ច្នៃ​នោះ​ ហ៊ុម​ព័ទ្ធ​ដោយ​កង​ការ​ពារ​សន្តិ​សុខ​ ខណៈ​អាជ្ញា​ធរ​ជំនាញ​កំពុង​រិះ​រក​វិធី​សាស្ត្រ​ជីក​យក​ពី​ក្រោម​ដី​ ។​

មីយ៉ាន់ម៉ា​ គឺ​ជា​ប្រភព​ផលិត​គជ់​ដ៏​សំខាន់​នៅ​លើ​ពិភព​លោក​ ដោយ​ភាគ​ច្រើន​វត្ថុ​ដ៏​មាន​តម្លៃ​នោះ​មាន​នៅ​លើ​ភ្នំ​ក្នុង​រដ្ឋ​កាឈីន​ ដែល​ពោរ​ពេញ​ដោយ​ទំនាស់​អូស​បន្លាយ​ពេល​ជាង​៥០​ឆ្នាំ​ រវាង​ជន​អំបូរ​ភាគ​តិច​ និង​កង​កម្លាំង​របស់​រដ្ឋា​ភិបាល ៕​

ប្រភព៖ bigfamily

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS