1 2 3
4 5 6 7

រថយន្ត Honda ចេញគំរូ រថយន្ត ម៉ូដែលថ្មី ២០១៤ ដ៏ចម្លែក ផ្អើលអតិថិជន

រថយន្ត Honda Vision XS-1 ម៉ូដែលថ្មី ឆ្នាំ២០១៤ ជាប្រភេទរថយន្តដ៏ទំនើបដែលបានផ្លាស់ប្តូររូបរាង
និងផ្នែកមួយចំនួនទៀត ទាំងខាងក្នុង និងខាងក្រៅរថយន្ត ដើម្បីបំពាក់បន្ថែមទៅលើរថយន្តឱ្យកាន់
តែមានភាពងាយស្រួល និងប្រសើរឡើងសំរាប់អ្នកប្រើប្រាស់។

នេះគឺជាគំរូថ្មីមួយ នៃរថយន្ត Honda Vision XS-1  ដែលត្រូវបានធ្វើការផ្លាស់ប្តូរ និង  រចនាម៉ូដឡើង
កាន់តែប្លែក ដែលមើលទៅកាន់តែ  មានភាពទាក់ទាញ ជាមួយនឹងរូបរាងខាងក្រៅ ដ៏ស្រស់ស្អាត។
ជាពិសេស ទ្វារថយន្តពីរទាំងសងខាង  រុញមកចំហៀងខាងក្រោយ  ជាគំនិតរចនាម៉ូដ ដ៏គួរឱ្យចាប់
អារម្មណ៍ ប្លែក ថ្មី​ សំរាប់អតិថិជន។

រថយន្ត Honda Vision XS-1 ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ អាចបើកបរបានល្បឿន ១២០ម៉ាយ/ម បំពាក់
ជាមួយនឹងសំបកកង់ Sport ម៉ូដែលថ្មី ដ៏ស្រស់ស្អាត៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រភព៖ camnews

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS