1 2 3
4 5 6 7

កំពូលវិធីព្យាបាល បំបាត់ជំងឺរលាកសន្លាក់ឆ្អឹង ឱ្យជាសះស្បើយ បានដោយខ្លួនឯង នៅផ្ទះ

ជំងឺឈឺសន្លាក់ឆ្អឹង គឺជាប្រភេទជំងឺម្យ៉ាង ដែលធ្វើឱ្យអ្នកមានការឈឺចាប់ ត្រង់កន្លែងសន្លាក់ឆ្អឹងដូចជា
ក ស្មា កែងដៃ កដៃ ក្បាលជង្គង់ កជើង ចង្កេះ និង  ក្បាលជាដើម។ បញ្ហាទាំងនេះ  នឹងបង្កឱ្យអ្នកឈឺ
ចុកចាប់ពេញរាងកាយ មិនអាចធ្វើចលនាបាន ដោយសារតែជំងឺឈឺសន្លាក់នេះ។

ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងប្រើប្រាស់វិធីព្យាបាលជំងឺឈឺសន្លាក់ ដោយវិធីធម្ម
ជាតិងាយៗ មួយចំនួន ដែលអាចជួយឱ្យជំងឺឈឺសន្លាក់របស់អ្នកបានធូរស្បើយឆាប់រហ័ស។

ខ្ញី៖ អ្នកអាចយកខ្ញីឆៅ មកទំពា ដើម្បីកាត់បន្ថយអាការហើយរលាក និង បំបាត់ការឈឺចាប់។ មួយ
វិញទៀត អ្នកយកផឹកតែខ្ញី ២ ទៅ ៣ពែង ជារៀងរាល់ថ្ងៃ ជាការស្រេច។ វិធីនេះ  នឹងជួយអ្នកឱ្យជំងឺ
រលាកសន្លាក់ របស់អ្នកបានធូរស្បើយឆាប់រហ័ស។

ខ្ទឹមស៖ គឺជាឱសថធម្មជាតិ ដ៏អស្ចារ្យបំផុត សំរាប់ព្យាបាលជំងឺផ្សេងៗ ជាច្រើន  នៅលើរាងកាយ
របស់មនុស្ស ជាពិសេស ជំងឺរលាកសន្លាក់តែម្តង។ សូមយក   ខ្ទឹមសស្រស់  ទទួលទាន ២ ទៅ ៣
ក្លែប ជារៀងរាល់ព្រឹក វានឹងជួយបំបាត់ការឈឺចាប់ទាំងឡាយនៅលើរាងកាយរបស់អ្នក។

វិធីមួយទៀត អ្នកអាចយកប្រេងខ្ទឹមស លាបផ្ទាល់នៅលើកន្លែងរលាកសន្លាក់នោះ វានឹងជួយកាត់
បន្ថយការឈឺចាប់ បានភ្លាមៗ៕

ប្រភព៖ camnews

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS