1 2 3
4 5 6 7

ផលិតកម្មថោន ថត MTV ផ្អើលអស់​អ្នកស្រុក​នៅ​ទន្លេបាទី (Video Inside)

តាកែវ៖ ម្សិលមិញនេះ សិល្បករ សិល្បការិនី ក្មេងចាស់ប្រុសស្រីស្រស់ស្អាត បានប្រជុំជើងគ្នា ជាច្រើន រាប់រយនាក់ថត MTV ឲ្យផលិតកម្មថោន យ៉ាងកគ្រឹកកគ្រេង ផ្អើលអស់ប្រជាជន និងសិស្សសាលា នៅម្តុំរមនីយដ្ឋានទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំត្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។ ក្នុងឱកាសថត MTV របស់ផលិតកម្មថោន នេះដែរ គេសង្កេតឃើញថា មានសិល្បករសិល្បការិនី ក្មេងចាស់មកចូលរួមជា បន្តបន្ទាប់ តាំងពីព្រឹក រហូតដល់ពេលល្ងាច និងមានប្រជាជន និងសិស្សសាលា ចោមរោមមើលយ៉ាងច្រើនកុះករ ។

បើតាមតំណាងរបស់ផលិតកម្ម ថោន បានរៀបរាប់ឲ្យគេហទំព័រ LookingTODAY ដឹងថា ក្នុងថ្ងៃនេះ ផលិតកម្មថោន បានរៀបចំថតបទចម្រៀង ចំនួន ៤០បទ ថត ដើម្បីត្រៀមចូលឆ្នាំខ្មែរ ខាងមុខ តែមកទល់ម៉ោន៥ល្ងាចនេះ ទើបតែថតបានចំនួន ជាងដប់បទ តែប៉ុណ្ណោះ។ ដូច្នេះប្រហែលជាអាចថត រហូតដល់ពេល យប់ទើបចប់ទាំងអស់ ។ ចង់ដឹងថា មានតារាសម្តែង ប្រុសស្រីណាខ្លះ លេចមុខក្នុងកម្មវិធីថត MTV របស់ផលិតកម្មថោន

សូមទស្សនារូបភាពជាមួយគេហទំព័រ LookingTODAY ទាំងអស់គ្នា៖

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS