1 2 3
4 5 6 7

ប្តីប្រពន្ធ​ពីរ​នាក់​គាស់​បាន កាក់​មាស​៨កំប៉ុង មាន​តម្លៃជាង ១០លាន​ដុល្លារ

អាម៉េរិក៖ ប្តីប្រពន្ធពីរនាក់ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានកាប់ដី ប្រទះឃើញកំប៉ុងចំនួន ៨ ផ្ទុកទៅដោយកាក់មាស ដែលមានតម្លៃជាង ១០លានដុល្លារ សហរដ្ឋអាម៉េរិក នៅក្នុងដីរបស់ពួកគេ នៅភាគខាងជើងរដ្ឋ California សហរដ្ឋអាម៉េរិក។

កាក់មាសទាំងអស់នេះ ត្រូវបានគេដឹងថា ជាកាក់សម័យបុរាណ របស់សហរដ្ឋអាម៉េរិក ដែលត្រូវបានគេប្រើប្រាស់នៅចន្លោះអំឡុងឆ្នាំ ១៨៤៧ ដល់ឆ្នាំ ១៨៩៤ ត្រូវបានប្តីប្រពន្ធពីរនាក់ខាងលើ ជីករកឃើញ កាលពីខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ នៅពេលដែលពួកគេ បណ្តើរឆ្កែដើរលេង ហើយសត្វឆ្កែរបស់ពួកគេកាយដីឲ្យជាសញ្ញា ថាមានអ្វីមួយ ទើបពួកគេនាំគ្នាជីក ក៏ប្រទះឃើញកាក់មាសតែម្តង។

កាក់មាសដែលត្រូវបានគេរកឃើញចំនួន ៨កំប៉ុងនេះ សរុបមានចំនួន ១.៤០០កាក់ ដោយមានចម្រុះ ទៅដោយកាក់តម្លៃ ៥, ១០ និង ២០ដុល្លារ សរុបទៅស្មើនឹង ២៧.០០០ដុល្លារ ប៉ុន្តែដោយសារវាជាមាស ត្រូវបានគេដឹងថា វាអាចមានតម្លៃដល់ទៅជាង ១០លានដុល្លារ សហរដ្ឋអាម៉េរិកឯណោះ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS