1 2 3
4 5 6 7

Yamaha ប្រកាសចេញម៉ូតូធំ ស៊េរីថ្មី មានកំលាំង ម៉ាស៊ីន ៣០០សេសេ

ក្រុមហ៊ុនផលិតម៉ូតូ Yamaha   បានប្រកាសឱ្យដឹងថា  ម៉ូតូ Honda និង​ Kawasaki  សុទ្ធតែបានផលិត
ចេញនូវម៉ូតូធំបែប Sport ដែលមានកំលាំងម៉ាស៊ីន ៣០០សេសេ។ ជាដំណឹងដ៏ល្អមួយសំរាប់អ្នកគាំទ្រ
និង ចូលចិត្តប្រើប្រាស់ម៉ូតូ Yamaha ព្រោះ Yamaha នឹងរចនាម៉ូដែលថ្មី  ដ៏ស្រស់ស្អាតមួយស៊េរីទៀត
ដែលមានកំលាំងម៉ាស៊ីន ៣០០សេសេ ដែរ ដើម្បីប្រកួតប្រជែងជាមួយនឹងទីផ្សារម៉ូតូធំបច្ចុប្បន្ន និងដៃ
គូប្រកួតប្រជែង ផ្សេងទៀត ដូចជា Honda និង​ Kawasaki ជាដើម។

ម៉ូតូ Yamaha   បានរចនាម៉ូតូម៉ូដែលថ្មី  របស់ខ្លួន  ដែលមានឈ្មោះ YZF-R3 ដែលមានរូបរាង ដ៏ទាក់
ទាញ និងកាន់តែស្រស់សង្ហា ជាងស៊េរីមុនៗ ដែលមានអំពូលបំភ្លឺភ្លើងខាងមុខមានភ្នែកមួយ មានរាង
ធំជាងមុន កំលាំងម៉ាស៊ីន ៣០០សេសេ។ ហើយម៉ូតូ YZF-R3 ស៊េរីថ្មី ដ៏ស្រស់ស្អាតនេះ នឹងចេញលក់
ក្នុងពេលឆាប់ៗ នេះ នៅក្នុងទីផ្សារម៉ូតូ នៅអាមេរិក និង តំបន់អឺរ៉ុប៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រភព៖ camnews

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS